ព័ត៌មានថ្មី
បោះបង់តំណែងតំណាងរាស្ត្រមកធ្វើជាចៅហ្វាយខេត្ត ! លោកជំទាវភរិយាឯកឧត្តមទាហានផ្កាយ៤ អ៊ី ឈាន ទទួលបានការតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អាយុ៤៥ឆ្នាំ អតីតអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាអនុប្រធានគណៈកម្មការទី១នៃរដ្ឋសភានីតិកាលទី៦ ព្រមទាំងត្រូវជាភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍...
ដំណើរឆ្ពោះទៅកាន់តំណែងធំ ! កូនប្រុសបង្កើតទាំង៤របស់សពសម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងនៅក្នុងក្រសួងចំនួន៤មានឋានៈជា «ឯកឧត្តម»ផ្សេងៗគ្នា

កូនប្រុសបង្កើតទាំង៤នាក់របស់សពសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវជាដន្លងដងស្នែងសម្តេចអគ្គមហាសេនាបតីតេជោ...
កូនប្រុសម្នាក់របស់សពសម្តេចវិបុលបញ្ញា សុខ អាន បោះបង់តំណែងជាតំណាងរាស្ត្រនៅស្ថាប័ននីតិប្បញ្ញត្តិមកធ្វើជារដ្ឋលេខាធិការក្រសួងនៅស្ថាប័ននីតិប្រតិបត្តិ

ដោយសុខចិត្តបោះបង់មុខតំណែងជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាអនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភានីតិកាលទី៦ក្នុងស្ថាប័ននីតិប្បញ្ញត្តិ ឯកឧត្តម សុខ សូកាន អាយុ៣៧ឆ្នាំ...
រឿងរ៉ាវ COVID-19នៅកម្ពុជា ! ឯកឧត្តម២នាក់ដែលឆ្លងជំងឺ COVID-19 ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ទទួលបានការជាសះស្បើយជាបន្តបន្ទាប់

កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ មានបុរសឋានៈជា «ឯកឧត្តម» ចំនួនពីរនាក់បានឆ្លងជំងឺ COVID-19 ហើយក៏ទទួលបានការជាសះស្បើយជាបន្តបន្ទាប់ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត...
បញ្ហាក្នុងបណ្តាញសង្គម Telegram ! ក្រសួង MPTC ជូនដំណឹងអំពីវិធានការរារាំងការវាយប្រហាររបស់ក្រុម Hacker តាមប្រព័ន្ធ Telegram

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានចេញសេចក្តីជូនដំណឹងមួយលេខ០៤២បទ.សជណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្តីពីវិធានការរារាំងការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram)...
ពិតជាធ្ងន់ធ្ងរមែន ! ជិត៨០ប្រទេសហើយដែលមានករណីឆ្លងជំងឺ COVID-19ច្រើនជាងប្រទេសចិនដែលជាប្រទេសប្រភពចម្លងជំងឺដំបូង

យោងតាមប្រភពរបស់ Worldometer គឺគិតត្រឹមវេលាម៉ោង១២ និង២៦នាទីនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសចំនួន៧៨ហើយមានករណីឆ្លងមេរោគវីរុសផ្លូវដង្ហើម (COVID-19) ច្រើនជាងប្រទេសចិនដែលជាប្រទេសប្រភពចម្លងជំងឺដំបូង...
អស្ចារ្យ ! ដកចេញពីទាហានអង្គភាពបញ្ជាការដ្ឋានអង្គរក្សព្រោះតែល្មើសវិន័យទៅកាន់តំណែងថ្មីជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈជាឯកឧត្តម

លោក ថន វីរៈ អាយុ៣៨ឆ្នាំ ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ...
ព្រោះតែ COVID-19 ចម្លងចូលសហគមន៍ ! ដំណើរការប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានពន្យារពេលទៅដើមឆ្នាំ២០២១វិញហើយ

ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយលេខ៨០អយក.សជណ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០...
ការពារប្រសើរជាងព្យាបាល ! អាជ្ញាធរសម្រេចឲ្យបិទដំណើរការអគារកាណាឌីយ៉ា (CANADIA TOWER)នៅរាជធានីភ្នំពេញទាំងមូលរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំងជំងឺ COVID-19

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលដែលមានឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីបានចេញលិខិតផ្លូវការមួយច្បាប់លេខ២៥២សខល ជម្រាបជូនអ្នកឧកញ៉ា ពុង ឃាវសែ...
ករណីជំងឺ COVID-19 ! អាជ្ញាធរបង្ហាញអត្តសញ្ញាណបុគ្គលពីរនាក់ដែលអាចជា «ប្រភពទី១» ឬជា «មេខ្លោង»នៃការចម្លងជំងឺ COVID-19 ចូលក្នុងសហគមន៍

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានបង្ហាញអត្តសញ្ញាណបុគ្គលចំនួន២នាក់ដែលអាចចាត់ទុកថាជា «ប្រភពទី១» ឬជា «មេខ្លោង» នៃការចម្លងជំងឺ COVID-19 ចូលក្នុងសហគមន៍នៅកម្ពុជា...
កូនប្រុសមេប្រឆាំងអំពើពុករលួយ (ACU) ដែលពាក់ផ្កាយទាហានទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)

លោកឧត្តមសេនីយ៍ យ៉ិនទៀង ពុទ្ធីរ៉ា ក្របខ័ណ្ឌនាយទាហានកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិផង និងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅអង្គភាពប្រឆាំងអំពើពុករលួយផង និងត្រូវជាកូនប្រុសបង្កើតឯកឧត្តមបណ្ឌិត...
អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារដែលឆ្លងជំងឺ COVID-19ទទួលបានការជាសះស្បើយបន្ទាប់ពីសម្រាកព្យាបាលរយៈពេល០៧ថ្ងៃ

យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ឯកឧត្តម សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារដែលឆ្លងជំងឺកូវីដ-១៩...
លទ្ធផលក្រោយបិទគ្លីនិក ! អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមណ្ឌលភ្នំពេញម្នាក់សុំចុះចូលគណបក្សកាន់អំណាច និងទទួលបាននីតិសម្បទានយោបាយឡើងវិញ

លោកស្រី លី ស្រីវីណា អាយុ៥១ឆ្នាំ ដែលគេស្គាល់ថាជាថៅកែគ្លីនិកសម្រាកព្យាបាលជំងឺឈ្មោះ លី ស្រីវីណា នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប និងអតីតជាអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញនីតិកាលទី៥មកពីគណបក្សសង្គ្រោះជាតិ...
ដល់ពេលចូលនិវត្តន៍ ! នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន២៨នាក់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃចំនួន២៨នាក់ ដែលក្នុងនោះមានថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ចំនួន០៤នាក់ ថ្នាក់ឧត្តមសេនីយ៍ទោ...
ដូចការទស្សន៍ទាយ ! លោកមេធាវី លី ច័ន្ទតុលា បានជាប់ឆ្នោត និងចូលកាន់តំណែងជាប្រធានគណៈមេធាវីអាណត្តិទី១៣ (២០២០-២០២២)

ដូចការទស្សន៍ទាយរបស់ «គេហទំព័រសារព័ត៌មានដើមត្នោត» មែន គឺលោកមេធាវី លី ច័ន្ទតុលា អត្តលេខ៥៨១ អាយុ៤២ឆ្នាំ បានជាប់ឆ្នោតនាសម័យបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៣...
វីវរហើយ ! ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាបម្នាក់រងការប្តឹងចោទប្រកាន់ពីបទប្រើអំណាចតួនាទី និងពេលវេលារាជការដោយគ្មានការចាត់តាំងធ្វើការគំរាមកំហែង និងប្រមាថចាប់មនុស្សដាក់គុក

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗរបស់លោក ទូច ហឿន អាយុ៣៨ឆ្នាំ អះអាងថាជាកម្មសិទ្ធិករនៃដីធ្លីមួយកន្លែងមានទទឹងទំហំ៥០០ម៉ែត្រ...
កែសម្រួលព្រំប្រទល់រដ្ឋបាល ! ភូមិចំនួន៥ទំហំផ្ទៃដីជាង៣០២ហិកតារបស់ក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវកាត់ឲ្យខណ្ឌដង្កោ រាជធានីភ្នំពេញ និងផ្ទៃដីទំហំជាង២ហិកតារបស់ខណ្ឌមានជ័យ រាជធានីភ្នំពេញត្រូវកាត់ឲ្យក្រុងតាខ្មៅ ខេត្តកណ្តាល

ក្រោមហេតុផលថា ដើម្បីដោះស្រាយផលប៉ះពាល់ និងជួយសម្រួលដល់ការអនុវត្តគម្រោងប្លង់មេសម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុង និងបឹងជើងឯក ក៏ដូចជាការជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល...
Neymar ស៊ុត Hat-Trick ឲ្យ Brazil ខណៈ Argentina ឈ្នះ Bolivia ២ ទល់នឹង ១

កីឡាករពាក់លេខ១០របស់សាំបាBrazil គឺ Neymar អាចស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង ជួយBrazil យកឈ្នះ Peru ៤ ទល់នឹង២ ក្នុងវគ្គជម្រុះ World Cup 2022 ជុំទី២ ។
ក្នុងការប្រកួតនេះដែរ...
ឡើងបុណ្យស័ក្តិ ! ផ្កាយ៣ទាហានចំនួន០៦នាក់ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ (ផ្កាយ៤) និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ

នាយទាហានថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) នៃកងយោធពលខេមរភូមិន្ទចំនួន០៦នាក់ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) និងត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ...