List/Grid Author Archives:
ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ? ពាណិជ្ជករម្នាក់ឈ្មោះ Pierre Ader ដែលសម្អុយកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជាដល់ប្រទេសបារាំង បែរជាមានមន្ត្រី «ក្រោមក្លៀកនាយករដ្ឋមន្ត្រី» ខ្លះ «អែបអប» ឈ្មួញបារាំងរូបនេះទៅវិញ

ដូចប្រិយមិត្តអ្នកអានបានជ្រាបរួចហើយតាមរយៈការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោតនាពេលកន្លងមកបានលាតត្រដាងឲ្យឃើញថា ពាក់ព័ន្ធនឹងសំណុំរឿងក្តីវិវាទផ្ទៃក្នុងរ៉ាំរៃរបស់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន...
ដំណឹងបាត់ពាក្យ «Angkor» ! តើបុរសបារាំងឈ្មោះ Pierre Ader ឬអ្នកច្បាប់ខ្មែរដែលបំបាត់ពាក្យ «Angkor» ពីក្នុងក្រុមហ៊ុន Victoria Angkor Estate (VAE) ដែលឈរឈ្មោះទិញដីពីក្រសួងការពារជាតិ ?

ប្រភពច្បាស់ការណ៍ពីថ្នាក់ដឹកនាំក្រុមហ៊ុន Victoria Angkor Company Limited សរសេរកាត់ថា (VAK) ដែលវិនិយោគលើសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ៥ឈ្មោះ Victoria Angkor Resort & Spa នៅខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី២៥...
កំពូលមេនាំភ្លើង «ប្តឹងហើយប្តឹងទៀត» ! រកមុខឃើញហើយ គឺបុរសម្ចាស់ភាគហ៊ុនតូចឈ្មោះ Pierre Ader ជាអ្នកបង្កជម្លោះច្រើនឆ្នាំក្នុងក្រុមហ៊ុន Victoria Angkor (VAK) មិនឲ្យដំណើរការ «ងើបក្បាលរួច»

ប្រភពពីមន្ត្រីក្រសួងពាណិជ្ជកម្មដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រុមហ៊ុន Victoria Angkor Company Limited សរសេរកាត់ថា (VAK) ជាក្រុមហ៊ុនសញ្ជាតិបរទេស១០០% ចុះបញ្ជីនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា...
ឪពុកមើលរំលងផ្កាយលើស្មាកូនយូរពេកហើយទេដឹង ? ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ពាក់ផ្កាយ «ក្រិន» ត្រឹម៣ មិនខ្ចីឡើង៤ មិនស័ក្តិសមនឹងមុខតំណែងសោះ

អស់រយៈពេលជាង៣ឆ្នាំហើយដែលឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០៣៣៨៨៣ និងត្រូវជាកូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥...
ហួសចិត្តដ្បិតចៅក្រមតុលាការ ! ការកាត់ក្តីមួយរបស់សាលាឧទ្ធរណ៍ភ្នំពេញដ៏គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តទាក់ទងនឹងសំណុំរឿងក្តីភាគហ៊ុននៃក្រុមហ៊ុន Victoria Angkor (VAK) ក្នុងក្រុមហ៊ុន Victoria Angkor Estate (VAE)

ប្រភពស្និទ្ធនឹងក្រុមហ៊ុន Victoria Angkor Company Limited សរសេរកាត់ថា (VAK) ជាក្រុមហ៊ុនសញ្ជាតិបរទេស១០០% ចុះបញ្ជីក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលវិនិយោគលើសេវាកម្មសណ្ឋាគារឈ្មោះ...
អតីតប្រធានរដ្ឋសភា អតីតនាយករដ្ឋមន្ត្រីទី១ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើនាយករដ្ឋមន្ត្រី គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់យាងសោយទិវង្គតនៅប្រទេសបារាំង

យោងតាមការ Post ផ្សព្វផ្សាយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងបណ្តាញសង្គម Facebook បានឲ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សានៅវេលាម៉ោង០៩...
នាយទាហានកំពុង «ឡើងកូដ» ! នាយឧត្តមសេនីយ៍ ជា តារា ទទួលបានការតែងតាំង និងផ្តល់ឋានៈស្មើទេសរដ្ឋមន្ត្រី ក្នុងតំណែងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន

នាយឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០០១៨៣ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ក្មួយ និងពូ ផ្តល់គំរូអាក្រក់ដល់រដ្ឋ និងរាស្ត្រ ! ចៅហ្វាយស្រុក និងអនុប្រធានការិយាល័យនីតិកម្មស្រុកកណ្តាលស្ទឹង សាន សាវុន មិនស្វាហាប់នឹងការងារដ្ឋ និងបម្រើរាស្ត្រ បែរជាសកម្មខាងរកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

រដ្ឋបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមការដឹកនាំរបស់លោក អ៊ូច សៅវឿន ជាអភិបាលនៃគណៈអភិបាលស្រុក មិនត្រឹមល្បីល្បាញលេចធ្លោខាងមានបណ្តាញក្រុមគ្រួសារ បក្ខពួកនិយមជាប្រព័ន្ធសំពីងសំពោងរណេងរណោងនោះទេ...
ACU នៅកៀកមើលមិនឃើញ បែរជាអាមេរិកនៅឆ្ងាយមើលឃើញ ! នាយឧត្តមសេនីយ៍យោធាកម្ពុជា២នាក់ទៀតត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្នុងរឿងប្រព្រឹត្តអំពើពុករលួយ

នាយឧត្តមសេនីយ៍ (ផ្កាយ៤) នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិចំនួន២នាក់ទៀត គឺឯកឧត្តមនាយឧត្តមសេនីយ៍ ចៅ ភិរុណ អត្តលេខ០០០០៧៥ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេសក្រសួងការពារជាតិ...
ចេះតែបន្តកាត់ជាហូរហែ ! ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥៥ហិកតាទៀតត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ប្រគល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលធ្វើជាកម្មសិទ្ធិ

ផ្ទៃដីទំហំ១៥៥ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចកាត់ចេញពីផ្ទៃបឹងតាមោក...
លាហើយដីឧទ្យានជាតិ ! រាជរដ្ឋាភិបាលសម្រេចប្រគល់ដីឧទ្យានជាតិបូទុមសាគរ នៅខេត្តកោះកុង ទំហំជិត៩ពាន់ហិកតាជូនក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីបង្កើត និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស

បន្ទាប់ពីធ្វើអនុប្បយោគផ្ទៃដីទំហំ៨ ៦៣១ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋរួចមក...
រឿងក្រុមហ៊ុនទូរសព្ទ និង Internet ចំនួន២ទាស់គ្នាជាមួយរដ្ឋ ! រាជរដ្ឋាភិបាលធ្លាក់ក្នុងវិវាទជាមួយក្រុមហ៊ុន Emaxx និងក្រុមហ៊ុន Kingtel ដែលជាក្រុមហ៊ុនអសកម្មក្នុងមុខរបររកស៊ី Internet និងទូរសព្ទចល័ត

ក្រុមហ៊ុន Emaxx Telecom គឺជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណប្រតិបត្តិការណ៍ផ្តល់សេវាទូរសព្ទចល័តពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ប៉ុន្តែត្រូវបានក្រសួង MPTC លុបអាជ្ញាបណ្ណចោលវិញកាលពីខែកក្កដា...
ល្បីទាំងព្រម ! លិខិតអញ្ជើញមួយច្បាប់របស់បុគ្គលមេធាវីម្នាក់ធ្វើឲ្យល្បីទាំងអាណត្តិទាយិកា (ទ្រី ដាណា) និងមេធាវីតំណាងដោយអាណត្តិ (ព្រុំ សុវណ្ណារ៉ា) តាមបណ្តាញសង្គម Facebook

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ លោកមេធាវី ព្រុំ សុវណ្ណរ៉ា ប្រធានក្រុមមេធាវី អេជ អេន អេស (HNS Law Group) ដែលអះអាងថាជាមេធាវីតំណាងដោយអាណត្តិ និងជាមេធាវីការពារសិទ្ធិឲ្យស្ត្រីម្នាក់ឈ្មោះ...
ចំណូលរដ្ឋតិចជាងចំណូលហោប៉ៅចៅហ្វាយស្រុក ! ថ្នាក់លើមិនគួរមើលរំលង ឬខ្ជីខ្ជាជាមួយនឹងអាជីវកម្មអាចម៍ដី និងរ៉ែខ្សាច់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលឡើយ

ភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលមានចំនួន១៨ឃុំ បច្ចុប្បន្នមានលោក អ៊ូច សៅវឿន ជាអភិបាលនៃគណៈអភិបាលស្រុកក្រៅពីត្រូវបានគេមើលឃើញថាបាន និងកំពុងហ៊ុំព័ទ្ធទៅដោយបណ្តាញគ្រួសារ...
ឆ្លងរដ្ឋសភាដោយរលូន ! សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីតម្រូវឲ្យថ្នាក់ដឹកនាំ៤ស្ថាប័នមាន «សញ្ជាតិខ្មែរតែមួយ» ទទួលបានការអនុម័តយល់ព្រមពីរដ្ឋសភាហើយ

សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា...
សន្តិភាពពេញបន្ទុក ? សមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) ចំនួន៣៣នាក់បានចូលកាន់តំណែងជាផ្លូវការហើយ

ក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) ចំនួន៣៣នាក់ ដែលទទួលបានសំឡេងឆ្នោតគាំទ្រនាសម័យបោះឆ្នោតជ្រើសតាំងក្នុងមហាសន្និបាតលើកទី២៦របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា...
បឹងតាមោកកាន់តែរួមតូចហើយ ! ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានចំណែកផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំជាង១៣៣ហិកតាធ្វើជាកម្មសិទ្ធិ

រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចកាត់ផ្ទៃដីទំហំ១០០ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក...
ឲ្យក៏លឿន និងដកវិញក៏លឿន ! រាជរដ្ឋាភិបាលធ្លាប់សម្រេចកាត់ឆ្វៀលដីអតីតគម្របព្រៃឈើឆ្នាំ២០០២ទំហំជិត១២ហិកតានៅខេត្តព្រះសីហនុជូនឧកញ៉ា សេង គាង ជាកម្មសិទ្ធិ ប៉ុន្តែ០២ថ្ងៃក្រោយក៏លែងឲ្យវិញ

មិនដឹងជាមន្ត្រីរូបណាម្នាក់ផ្តល់យោបល់ ឬលើកសំណើនោះទេទើបរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខធ្លាប់បានសម្រេចកាត់ឆ្វៀលដីទំហំ១១៦...
វាសនាមហាមន្ត្រីបានដីរដ្ឋជាកម្មសិទ្ធិ ! នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ព មេបញ្ជាការប៉េអឹមផ្ទៃប្រទេស និងឧត្តមសេនីយ៍២នាក់ទៀតទទួលបានផ្ទៃដីបឹងតាមោកជាង៣០ហិកតាធ្វើជាកម្មសិទ្ធិ

ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដែលត្រូវបានកំណត់ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦...