ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​រឿង ឪ​ទាហាន កូនទាហាន ! ដំណើរ នៃ​ការឡើង​ស័ក្តិ និង​មុខតំណែង​កូនប្រុស​ពីរ​នាក់ របស់​កំពូល​នាយករដ្ឋមន្ត្រី ដែល​ធ្វើ​ទាហាន

​ក្នុងចំណោម​កូនប្រុស​ចំនួន​៣​នាក់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ( CPP ) មាន​២​នាក់ ជា​នាយទាហាន ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ គឺ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អត្តលេខ ០៣៣៨៨៣ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត អត្តលេខ ០៧៥៥៥៥ ដែលមាន​ដំណើរ នៃ​ការឡើង​ស័ក្តិ និង​មុខតំណែង ជា​បន្តបន្ទាប់ ដូចតទៅ ៖

​ក​-​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖

១- លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទទួលបាន​ចំណេះដឹង​ថ្នាក់បណ្ឌិត ពី​សាកលវិទ្យាល័យ​យោធា West Point សហរដ្ឋអាមេរិក ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ដំណាលគ្នា​នឹង​ការតែងតាំង​មុខតំណែង​ជា ប្រធាន​នាយកដ្ឋាន​ពិសេស នៃ​លេខាធិការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ( គ​.​ជ​.​ប​.​ភ​) ដោយ​អនុក្រឹត្យ​លេខ ៧៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែ មករា ឆ្នាំ​២០០៨ ។


២-​លោក​វរសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​ក្របខ័ណ្ឌ​ជា​នាយ​អាវុធហត្ថ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៣៣៨៨៣ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០១០៩/០៦៩ ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០០៩ ។


៣-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការតែងតាំង​ជា មេបញ្ជាការរង បញ្ជាការដ្ឋាន​អង្គរក្ស និង​ជា​នាយរង​សេនាធិការ​ចម្រុះ អគ្គបញ្ជាការដ្ឋាន បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​អនុក្រឹត្យ​លេខ ៩៦៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១០ ។​


៤-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការតែងតាំង​ជា មេបញ្ជាការរង បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​អនុក្រឹត្យ​លេខ ១១៥០​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១០ ។


៥-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២១០/៩២១ ចុះ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១០ ។


៦-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៣/៦៧១ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ ។​


៧-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការតែងតាំង​ជា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧១៨/៦៩៥ ចុះ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៨ ។


៨-​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការតែងតាំង​ជា មេបញ្ជាការ​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩១៨/៩៣៣ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ។

​ក្រៅពី​មុខតំណែង ដែល​ទទួលបាន​ការតែងតាំង​ដូច​បានលើកឡើង​ខាងលើ គឺ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន និង​កំពុង​បំពេញភារកិច្ច​មួយចំនួន​ទៀត ជាអាទិ៍ ៖ អនុប្រធាន​គណៈកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា ( គ​.​ក​.​ប ) អនុប្រធាន​ប្រចាំការ នៃ​ក្រុមការងារ​ពិសេស​ថ្នាក់ជាតិ ទទួលបន្ទុក​កិច្ចការ​អធិបតេយ្យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ ផ្តល់យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ និង​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ​…​។ ល ។

​ខ​-​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត ៖

១-​លោក​វរសេនីយ៍ទោ ហ៊ុន ម៉ានិត នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៧៥៥៥៥ ជា​នាយករង នាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច អគ្គបញ្ជាការដ្ឋាន ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​វរសេនីយ៍ឯក ( ស័ក្តិ​៥ ) ដោយ​អនុក្រឹត្យ​លេខ ៤៤ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១២ ។

២-​លោក​វរសេនីយ៍ឯក ហ៊ុន ម៉ានិត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ( ផ្កាយ​១ ) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៣/៦៤៩ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ ។

៣-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន ម៉ានិត ទទួលបាន​ការតែងតាំង​ជា នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩១៣/៩១៤ ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ពោលគឺ មាន​ឋានៈ​ជា « ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន ម៉ានិត » ។​

៤-​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន ម៉ានិត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ( ផ្កាយ​២ ) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៥១៥/៤០០ ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ ។

៥-​ឯកឧត្តម ឧ​ត្ត​ម​សេនិយ៍​ទោ ហ៊ុន ម៉ានិត ទទួលបាន​ការតែងតាំង​មុខងារ​ជា នាយក នាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច អគ្គបញ្ជាការដ្ឋាន ដោយ​អនុក្រឹត្យ​លេខ​៩៩៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥ ។

៦-​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ានិត ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី និង​ចូលកាន់​មុខតំណែង​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច ក្រសួងការពារជាតិ នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ។

៧-​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ានិត ទទួលបាន​ការដំឡើង​ឋានៈ​ស្មើ រដ្ឋលេខាធិការ ក្នុងនាម​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩១៧/៦៩៦ ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ។

៨-​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ានិត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ( ផ្កាយ​៣ ) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០១៧/៧០១ ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ។

​ក្រៅពី​មុខតំណែង ដែល​ទទួលបាន​ការតែងតាំង​ដូច​បានលើកឡើង​ខាងលើ គឺ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត បាន និង​កំពុង​បំពេញភារកិច្ច​មួយចំនួន​ទៀត ជាអាទិ៍ ៖ អគ្គលេខាធិការរង​ទី​១ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា ( គ​.​ក​.​ប ) …​។ ល ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.