ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​ពិតជា « យក្ស​ធំ » មែន ! នាវាចម្បាំង​អាមេរិក ២​គ្រឿង ចរាចរណ៍​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់

​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ដកស្រង់​ពី​ប្រភព​យោធា​ជើង​ទឹក​សហរដ្ឋអាមេរិក បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ​នេះ ឲ្យ​ដឹងថា នាវាចម្បាំង​សហរដ្ឋអាមេរិក ២​គ្រឿង បាន និង​កំពុង​ចរាចរណ៍​ឆ្លងកាត់​ដែនទឹក​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​លើកដំបូង ចាប់តាំងពី​ការកើតមាន​ស្ថានភាព​តានតឹង រវាង​សហរដ្ឋអាមេរិក និង​ចិន ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ប្រធានសភា​សហរដ្ឋអាមេរិក នៅ​តៃវ៉ាន់ កាលពីដើម​ខែសីហា ឆ្នាំ​២០២២​កន្លងទៅ ។

​ប្រភពពី​យោធា​ជើង​ទឹក​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា នាវាចម្បាំង​ចំនួន​២​គ្រឿង ដែល​ចរាចរណ៍​ឆ្លងកាត់​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ នោះ គឺ​វា​នា​ចម្បាំង​ធុន USS Chancellorsville ( CG-62 ) និង​នាវាចម្បាំង​ធុន USS Antietam ( CG-54 ) ។ នាវាចម្បាំង​ទាំងពីរ​គ្រឿង​នេះ បាន និង​កំពុង​ដឹកនាំ​ប្រតិបត្តិការ​នៅក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ។

​គួរបញ្ជាក់​ជូន​ថា រាល់​ដំណើរ​ចរាចរណ៍​ឆ្លងកាត់​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ របស់​នាវាចម្បាំង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក ដូចជា អង់គ្លេស និង​កាណាដា ជាដើម គឺជា​រឿយៗ​តែង​នាំ​ឲ្យ​មហាអំណាច​ចិន សម្តែង​នូវ​ការខឹង​សម្បា​ឥតឈប់ឈរ ។ ប៉ុន្តែ ទោះជា​យ៉ាងណាក្តី ក៏​មហាអំណាច​អាមេរិក និង​សម្ព័ន្ធមិត្ត មិន​ខ្វល់​អើ​រពើរ​ទៅនឹង​ប្រតិកម្ម ឬ​ការខឹង​សម្បា​របស់​ចិន នោះឡើយ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.