ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​ឈាន​ជើង​ចូល​ប៉ុស្តិ៍​ខ្លាញ់​ឪ ! កូនប្រុស​ម្នាក់​របស់​ផ្កាយ​៤​ទាហាន ម៉ឹង សំផន ទទួលបាន​ការតែងតាំង​ជា អគ្គនាយករង​ព័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ​

​កូនប្រុស​ម្នាក់​របស់​ឯក​ឧ​ត្ត​ម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ដែល​ធ្លាប់​កាន់តំណែង​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ជាច្រើន​ឆ្នាំមុន​ឡើងកាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ នោះ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ឹង ពន្លក នាយទាហាន ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០០៣២០៩ និង​ជា​សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្តាល ទទួលបាន​ការតែងតាំង​មុខតំណែង​ជា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ដោយ​អនុក្រឹត្យ​លេខ ៦១២​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ។

​ប៉ុស្តិ៍​អគ្គនាយកដ្ឋាន​ព័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ គឺ​ធ្លាប់​ត្រូវបាន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន នាយទាហាន ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០០០០៧១ កាន់​មុខតំណែង​ជា​អគ្គនាយក​អស់​ជាច្រើន​ឆ្នាំ តាំងពី​នៅមាន​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ( ផ្កាយ​២ ) មុន​ឡើងកាន់តំណែង​ថ្មី​ជា រដ្ឋលេខាធិការ​ក្រសួងការពារជាតិ នា​អំឡុង​ឆ្នាំ​២០០៤ ។ ដូច្នេះ ការទទួលបាន​មុខតំណែង​ជា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ឹង ពន្លក គឺ​មានន័យថា ជា​ឱកាស « កូនប្រុស ឈាន​ជើង​ចូល​ប៉ុស្តិ៍​ខ្លាញ់​ឪ » ហើយ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ឺង ពន្លក នាយទាហាន ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០០៣២០៩ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ( ផ្កាយ​២ ) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១១/៥៧៩ ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១១ ។

​នៅក្នុង​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ( CPP ) គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង ពន្លក ទទួលបាន​ការចាត់តាំង​ជា សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្តាល ដោយ​សេចក្តីសម្រេច​លេខ ៤២២/០៦២០/​សស​.​គក ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.