ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​ឡើង​ចៅហ្វាយ​រង​ខេត្ត បាត់ ! បុរស​ម្ចាស់​ទស្សនៈ « ស្រុក​ខ្មែរ គ្មាន​យួន » ដែល​ធ្លាប់​ពាក់​ផ្កាយ​ទាហាន ទទួលបាន​ការតែងតាំង​ជា អភិបាលរង​ខេត្តស្វាយរៀង

​លោក ម៉ែន អេង ហៅ អេង រិទ្ធី ដែល​ធ្លាប់​ពាក់​ផ្កាយ​ទាហាន អត្តលេខ ១៦៣២១៤ អតីត​អ្នក​សម្តែង អតីត​ពិធីករ នៃ​ស្ថានីយទូរទស្សន៍ បាយ័ន ( Bayon TV ) និង​ជា​ម្ចាស់​ទស្សនៈ « ស្រុក​ខ្មែរ គ្មាន​យួន » ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ហើយ ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ក្នុង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ ដោយ​អនុក្រឹត្យ​លេខ ៦៧៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ ។

​អតីត​អ្នក​សម្តែង​ក្នុង​វិស័យ​សិល្បៈ និង​ក្រោយមក​លើកស្ទួយ​ជា​ពិធីករ ដ៏​លេចមុខ​នៅ​ស្ថានីយទូរទស្សន៍ បាយ័ន ( Bayon TV ) របស់លោក​ស្រី ហ៊ុន ម៉ា​ណា កូនស្រី​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ជា​ម្ចាស់​ទស្សនៈ « ស្រុក​ខ្មែរ គ្មាន​យួន » គឺ​លោក អេង រិទ្ធី ដែល​ប្រើ​ឈ្មោះ​មួយ​ផ្សេង​ទៀតថា « ម៉ែន អេង » បាន​ក្លាយជា​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ១៦៣២១៤ និង​ទទួលបាន​ការតែងតាំង​មុខតំណែង ជា​នាយរង ខុទ្ទកាល័យ បញ្ជាការដ្ឋាន​អង្គរក្ស ។

​លោក​វរសេនីយ៍ទោ មែន អេង អត្តលេខ ១៦៣២១៤ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​វរសេនីយ៍ឯក ( ស័ក្តិ​៥ ) ដោយ​អនុក្រឹត្យ​លេខ ៨៤០​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤ ។

​រយៈពេល​ប្រមាណ​២​ឆ្នាំ ០៥​ខែក្រោយ​មក លោក​វរសេនីយ៍ឯក មែន អេង អត្តលេខ ១៦៣២១៤ ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ( ផ្កាយ​១ ) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១១១៦/១០០៧ ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

​បច្ចុប្បន្ននេះ លោក​ឧ​ត្ត​ម​សេនីយ៍ មែន អេង ម្ចាស់​ទស្សនៈ « ស្រុក​ខ្មែរ គ្មាន​យួន » បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ១៦៣២១៤ ទៅជា​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ វិញ និង​ក៏បាន​ទទួល​ការតែងតាំង​មុខតំណែង​ជា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង យ៉ាង​ហ៊ឺហា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.