ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២

​តំណែង​ក្នុង​បក្ស ! ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ( CPP )

​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ( CPP ) បាន​ចុះហត្ថលេខា នៅលើ​សេចក្តីសម្រេច​លេខ ៣៣៦/០៨២២/​សស​.​គក តែងតាំង​ឧកញ៉ា លឹម ប៊ុណ្ណា ជា​ជំនួយការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​យោងតាម​សំណូមពរ នៃ​ការងារ​គណបក្ស​នា​ដំណាក់កាល​បច្ចុប្បន្ន ។

​លោក លឹម ប៊ុណ្ណា ហៅ ខ្នា ដែល​គេ​ស្គាល់​ថា ជា​ឈ្នួ​ញ​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ​មួយរូប ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកមានអំណាច​គ្រាក់ៗ​នៅក្នុង​ខេត្តកំពង់ចាម រួមទាំង​ក្រុមគ្រួសារ​សាច់ញាតិ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផង ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០១១១/០៤៨ ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១១ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.