ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២

​ការផ្ទៀងផ្ទាត់​ការប្រមូល​ទឹកឃ្មុំ​ព្រៃ ប្រកបដោយ​និរន្តរភាព ក្នុង​ខេត្តស្ទឹងត្រែង​

​ស្តង់ដារ​ទឹកឃ្មុំ​ព្រៃរបស់​កម្ពុជា ត្រូវបាន​ផ្ទៀងផ្ទាត់​ក្នុង​សហគមន៍​ចំនួន​បី ក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង និង​ខេត្តព្រះវិហារ ។ ការផ្ទៀងផ្ទាត់​ពិធីសារ និង​ស្តង់ដារ​ឃ្មុំ​ព្រៃ តាមរយៈ​សវនកម្ម​ខាង​ក្រៅ ដើម្បី​ធានាបាន​ថា ទឹកឃ្មុំ​ព្រៃ ដែល​ប្រមូល​ផល​ពី​សហគ្រាស​ទឹកឃ្មុំ តាម​សហគមន៍​ក្នុង​ខេត្ត​ទាំងបី​នេះ មាន​គុណភាព​ខ្ពស់ មាន​និរន្តរភាព​ពិតប្រាកដ គ្មាន​ជាតិគីមី និង​អាច​តាមដាន​បាន ។

​សមាជិក​សហគ្រាស​សហ​គម​ន៍​ទឹកឃ្មុំ​ចំនួន​បី នៃ​សហព័ន្ធ​សហគ្រាស​ប្រមូល និង​អភិរក្ស​ទឹកឃ្មុំ​ព្រៃ​កម្ពុជា ( ឬ​ហៅ​កាត់​ថា CBHE ) មកពី​ខេត្តក្រចេះ ព្រៃ​ឡង់ និង​ខេត្តស្ទឹងត្រែង បានទទួល​វិញ្ញាបនបត្រ នៃ​ការអនុលោម​តាម​ពិធីសារ និង​ស្តង់ដារ​ទឹកឃ្មុំ​ព្រៃ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ ។ វិញ្ញាបនបត្រ ត្រូវ​បានបង្ហាញ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ចំនួន​ពីរលើក​ដោយ​អ្នកជំនាញ និង​ក្រុម​សវនកម្ម​ខាងក្រៅ ដើម្បី​ផ្ទៀងផ្ទាត់​ការអនុម័ត​របស់​សមា​ជិ​ក នៃ​ពិធីសារ និង​ស្តង់ដារ​ឃ្មុំ​ព្រៃ ក្រោម​តម្រូវការ នៃ​ប្រព័ន្ធ​ធានា​ដោយមាន​ការចូលរួម ( PGS) ។ សមាជិក CBHE នីមួយៗ និង​អាចធ្វើ​ទីផ្សារ​ទឹកឃ្មុំ​ព្រៃ​ដែល​ប្រមូលបាន ដោយ​ប្រើប្រាស់​ស្លាក​សញ្ញា​ឃ្មុំ​ព្រៃ ។ អ្នកប្រមូល​ទឹកឃ្មុំ ដែលជា​សមាជិក CBHE និង​អ្នកប្រមូល​ទិញ ដែល​គោរព​តាម​ស្តង់ដារ​ក្រោម​ស្លាក​ឃ្មុំ​ព្រៃ ទទួលបាន​តម្លៃបន្ថែម​រហូតដល់ ៣០% ។ ស្លាក​ឃ្មុំ​ព្រៃ ធានាថា អ្នកប្រើប្រាស់​កំពុង​ទិញ​ទឹកឃ្មុំ​ព្រៃ ដែល​ប្រមូល​ផល​ប្រកបដោយ​និរន្តរភាព គ្មាន​សារធាតុ​គីមី គ្រប់គ្រង​ប្រកបដោយ​អនាម័យ និង​អាច​តាមដាន​ដល់​ខេត្ត​ដើម​របស់​កម្ពុជា ។

​លោក ខន សុខុម ប្រធាន CBHE និង​ជា​អ្នកប្រមូល​ផល​ទឹកឃ្មុំ និង​អាជីវករ​មកពី​ខេត្តមណ្ឌលគិរី បាន​សម្តែង​ការ​សាទរ​ចំពោះ​ការពង្រីក​នូវ​ស្លាក​សញ្ញា​ឃ្មុំ​ព្រៃ នៅថ្ងៃនេះ ។ លោក បាន​កត់សម្គាល់ថា « យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​បញ្ជាក់ និង​ផ្ទៀងផ្ទាត់​សមាជិក​បីនាក់​របស់​យើង​មកពី​បណ្តា​ខេត្ត នៅ​តំបន់​ព្រៃ​ឡង់ គឺ​ខេត្តក្រចេះ ព្រះវិហារ និង​ខេត្តស្ទឹងត្រែង ។ ពិធីសារ និង​ស្តង់ដារ​សម្រាប់​ការប្រមូល​ទឹកឃ្មុំ​ព្រៃ ប្រកបដោយ​និរន្តរភាព​របស់​យើង នៅតែ​រក្សាបាន និង​មាន​ភាពរឹងមាំ នាពេល​បច្ចុប្បន្ននេះ ។ » ។

​លោក Eric Guerin អ្នកជំនាញ​ការចិញ្ចឹម​ឃ្មុំ ប្រកបដោយ​និរន្តរភាព និង​អ្នកតស៊ូ​មតិ​លើ​ការអភិរក្ស​សត្វ​ឃ្មុំ​ដើម និង​ជាស​វន​ករ PGS និង​ជា​ប្រធាន​ក្រុម បាន​មានប្រសាសន៍ថា « ទំនាក់ទំនង​ផ្អែកលើ​ការជឿទុកចិត្ត ដែល​ក្រុម​ទឹកឃ្មុំ​ព្រៃ និង​ខ្សែរ​ចង្វាក់​តម្លៃ​ទឹកឃ្មុំ ត្រូវបាន​បង្កើតឡើង ហើយ​នៅតែ​អាច​កត់សម្គាល់​បាន​ក្នុង​ខ្សែរ​ចង្វាក់​តម្លៃ ។ ការបង្ហាញ​សមាជិក CBHE ទាំងនេះ ជាមួយនឹង​វិញ្ញាបនបត្រ នៃ​ការអនុលោម ដែល​សម​នឹង​ទទួលបាន​របស់​ពួកគេ និង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការទទួលស្គាល់ និង​ការលើកទឹកចិត្ត​សម្រាប់​ការអនុវត្ត​ល្អ ដែល​ពួកគេ​សម​នឹង​ទទួលបាន ។ » ។​

​ដោយមាន​ការគាំទ្រ​ពី USAID Greening Prey Lang ក្រុមហ៊ុន NatureWild Co.,Ltd. បាន​ដឹកនាំ​សវនកម្ម​អនុលោមភាព​ទាំងពីរ ហើយ​បានផ្តល់​ដំបូន្មាន​បច្ចេកទេស និង​ការគាំទ្រ​ដល់​សមាជិក CBHE ។ វិញ្ញាបនបត្រ​អនុលោមភាព ដែល​សមាជិក CBHE នីមួយៗ​ទទួល បាន​អនុវត្ត​ចំពោះ​ផលិតផល​ទឹកឃ្មុំ​ព្រៃ​ទាំងអស់ ដែល​ប្រមូល​ផល និង​កែច្នៃ​ដោយ​សមាជិក CBHE ស្របតាម​ពិធីសារ និង​ស្តង់ដារ​ឃ្មុំ​ព្រៃ ។ ស្លាក​សញ្ញា​ឃ្មុំ​ព្រៃ ធានា​និរន្តរភាព គុណភាព និង​តាមដាន​ទឹកឃ្មុំ​ព្រៃ ដែល​បាន​ប្រមូល ។ ការផ្ទៀងផ្ទាត់​សមាជិក​ផ្សេងទៀត កំពុងតែ​ដំណើរការ ។

​សាវតារ​ឃ្មុំ​ព្រៃ

​ទឹកឃ្មុំ​ព្រៃ មាន​ប្រភព​មកពី​ខេត្ត​ចំនួន​ប្រាំ​របស់​កម្ពុជា ។ ស្លាក​សញ្ញា​នេះ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១០ និង​មាន​លក្ខណៈពិសេស​ក្នុងការ​ប្រមូល​ផល​ទឹកឃ្មុំ ប្រកបដោយ​និរន្តរភាព​ពី​ឃ្មុំ Apis dorsata ដែលជា​ប្រភេទ​ឃ្មុំ​ធំ​នៅ​អាស៊ី ។ ជាមួយនឹង​ម៉ាក​សញ្ញា ដែល​បាន​ស្គាល់ ដែល​តំណាង​ឲ្យ​និរន្តរភាព ដែល​អាច​តាមដាន​បាន គុណភាព​ល្អ តម្លៃ​សមរម្យ និង​មាន​សមធម៌​ពាណិជ្ជកម្ម​ទឹកឃ្មុំ​ព្រៃ ។ ម៉ាក​សញ្ញា​សមូហភាពរ​បស់ CBHE ដែល​ត្រូវបាន​រកឃើញ​នៅ​គ្រប់​កែវ​របស់​ទឹកឃ្មុំ​ព្រៃ តំណាង​ឲ្យ​ការអនុវត្ត​រួម​តាម​ពិធីសារ និង​ស្តង់ដារ​របស់​ឃ្មុំ​ព្រៃ ដែល​ផ្តោតលើ​ការប្រមូល​ផល​ទឹកឃ្មុំ​ព្រៃ ប្រកបដោយ​និរន្តរភាព និង​ការគ្រប់គ្រង​ឃ្មុំ Apis dorsata និង​ជម្រក​ព្រៃរបស់​វា ។ ពិធីសារ និង​ស្តង់ដារ​ឃ្មុំ​ព្រៃ ដាក់​ជា​ប្រព័ន្ធ​សមូហភាព និង​អនុវត្ត​ចំណេះដឹង​តាមបែប​ប្រពៃណី​របស់​អ្នកប្រមូល​ផល​ទឹកឃ្មុំ អំពី​ព្រៃឈើ ឃ្មុំ និង​របៀប​ការពារ និង​និរន្តរភាព ប៉ុន្តែ​ក៏ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ធានាថា ទឹកឃ្មុំ​ព្រៃ​មានគុណ​ភាព សុខភាព​សុទ្ធ និង​ធម្មជាតិ សម្រាប់​ចែកចាយ និង​ប្រើប្រាស់​ដោយ​អ្នកប្រើប្រាស់​ចុងក្រោយ ។ ដោយមាន​ជំនួយ​ពី​ដៃគូ​របស់ CBHE និង​អ្នកសម្របសម្រួល ដូចជា អង្គការ NTFP-EP Cambodia និង​អន្តរការី​ទីផ្សារ​របស់ខ្លួន ព្រមទាំង NatureWild គឺ CBHE ត្រូវបាន​បង្កើតឡើង​រួមជាមួយ​នឹង​ម៉ាក​សញ្ញា​សមូហភាព​រប​ស់​ពួកគេ និង​ពិធីសារ និង​ស្តង់ដារ​ឃ្មុំ​ព្រៃ ដែល​ពួកគេ​បានកំណត់​អត្តសញ្ញាណ​រហូតមកដល់​សព្វថ្ងៃនេះ ។

សាវតារ​ទឹកឃ្មុំ​ពី​ព្រៃ

​របាយការណ៍​អភិវឌ្ឍន៍​មនុស្ស ចេញ​ឆ្នាំ​២០១៩ របស់​អង្គការសហប្រជាជាតិ​សម្រាប់​កម្ពុជា បានលើកឡើង​ពី​សារសំខាន់ នៃ​ផលិតផល​ព្រៃឈើ​មិនមែន​ឈើ ( NTFPs ) ក្នុងការ​រក្សា​សុចរិត​ភាព នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើ និង​សេវាកម្ម​ដែល​ពួកគេ​ផ្តល់​ដល់​ជីវិត​មនុស្ស ក៏ដូចជា​ដោយផ្ទាល់​ដល់​ការចិញ្ចឹម​ជីវិត​របស់​សហគមន៍ ។ គ្រួសារ​ប្រមាណ ៣​លាន​គ្រួសារ ក្នុងប្រទេស​កម្ពុជា ពឹង​ផ្អែកលើ​អនុផល​ព្រៃឈើ​សម្រាប់​ជីវភាព និង​ចំណូល​របស់​ពួកគេ ។ ទិន្នន័យ ឆ្នាំ​២០១៤ បាន​ប៉ាន់ប្រមាណ​ថា គ្រួសារ​ជនបទ​កម្ពុជា ប្រហែល ៣១ ០០០​គ្រួសារ បាន​ចូលរួម​ក្នុងការ​ប្រមូល​ទឹកឃ្មុំ​ព្រៃ នៅ​ជុំវិញ​ខេត្ត​ចំនួន​១០​ក្នុងប្រទេស ហើយ​មាន​សារសំខាន់​នៅ​ជុំវិញ​តំបន់​ទំនាប និង​ព្រៃ​បៃតង​នៃ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តំបន់​វាលទំនាប​ខាងកើត និង​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា រួមទាំង​តំបន់​ព្រៃ​ឡង់ ដែល​គ្របដណ្តប់​លើ​ខេត្តព្រះវិហារ ក្រចេះ និង​ខេត្តស្ទឹងត្រែង ។

​ការប្រមូល​ទឹកឃ្មុំ រួមចំណែក​ដល់​យ៉ាងហោចណាស់ ៤០% នៃ​ប្រាក់ចំណូល​គ្រួសារ ហើយ​មាន​សារសំខាន់ នៅពេល​មាន​បញ្ហា​ការខ្វះខាត​ចំណីអាហារ ។ ការប្រមូល​ទឹកឃ្មុំ​ព្រៃ ជាពិសេស​ពី​ប្រភេទ Apis dorsata និង Apis cerana ផ្តល់នូវ​ចំណេះដឹង​ជិតស្និទ្ធ​អំពី​ជម្រក​សត្វ​ឃ្មុំ និង​ចរិតលក្ខណៈ នៃ​ប្រភេទ​សត្វព្រៃ​ទាំងនេះ ព្រមទាំង​ជំនាញការ​ប្រមូល​ទឹកឃ្មុំ​តាមបែប​ប្រពៃណី ។

​ការប្រមូល​ទឹកឃ្មុំ​ព្រៃ ធ្វើឡើង​តាម​រដូវ​កាល ប្រហែល​ពី ៣ ទៅ ៤ ខែ​ក្នុង​មួយឆ្នាំ ហើយ​ធ្វើឡើង​ដោយ​ផ្អែកលើ​សិទ្ធិ​ទំនៀមទម្លាប់​ព្រៃឈើ ។ ដូច្នេះ លទ្ធផល​ទទួលបាន និង​ការគ្រប់គ្រង​ព្រៃឈើ​ជា​សមូហភាព ក្លាយជា​កត្តា​សំខាន់​ក្នុងការ​ថែរក្សា​ទំនៀមទម្លាប់ ក្នុងពេល​ជាមួយគ្នានេះ ដើម្បី​ធានាថា ជម្រក​សត្វ​ឃ្មុំ ក៏ត្រូវ​បានការ​ពារ​ផងដែរ ។ ការប៉ាន់ប្រមាណ​ទីផ្សារ​ជាតិ​សរុប នៃ​ទឹកឃ្មុំ​ព្រៃ គឺ​៥០០​តោន ជាមួយនឹង​ផ្នែក​ដែលមាន​តម្លៃ​ខ្ពស់ និង​ទីផ្សារ​ទេសចរណ៍ ប៉ាន់​ស្មានថា មាន​ពី ៥៥ ទៅ ៧៥​តោន ក្នុង​មួយឆ្នាំ ស្មើនឹង ៣,២​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ។ ដោយសារ​ការប្រមូល​ទឹកឃ្មុំ​ព្រៃ ធ្វើឡើង​តាម​រដូវ​កាល ការផ្គត់ផ្គង់​ជាទូទៅ​មាន​កម្រិត ហើយ​ចំណែក​ទីផ្សារ គឺមាន​លក្ខណៈពិសេស ។ ខណៈពេលដែល​វិស័យនេះ​មាន​ទំហំ​តូច ទីផ្សារ​ទឹកឃ្មុំ​ជាទូទៅ អាចមាន​ការប្រកួតប្រជែង​ខ្ពស់ ។ ជាពិសេស​ទីផ្សារ​ទឹកឃ្មុំ​ព្រៃ មាន​សក្តានុពល​ខ្ពស់​សម្រាប់​កំណើន​ក្នុងប្រទេស​កម្ពុជា ប្រសិនបើ​អត្ថប្រយោជន៍​ដ៏​មានតម្លៃ​ខ្ពស់​សម្រាប់​អ្នកប្រមូល​ទឹកឃ្មុំ​ព្រៃ​ខ្លួនឯង សហគមន៍ និង​អ្នកប្រើប្រាស់ ក៏​ត្រូវបាន​គូសបញ្ជាក់​ផងដែរ ។

​ជាមួយនឹង​ជំងឺ​រាតត្បាត COVID-19 ទីផ្សារ​ទឹកឃ្មុំ​ព្រៃ ត្រូវបាន​រំខាន​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ ជាពិសេស​ជាមួយនឹង​ការថយចុះ នៃ​វិស័យ​ទេសចរណ៍ និង​ការ​ចរាចរណ៍​អាហារ​ទៅកាន់​ទីផ្សារ​សំខាន់ៗ ដូចជា តូប​លក់​អាហារ ហាង និង​ហាង​លក់​គ្រឿងទេស ។ ម្យ៉ាងវិញទៀត វា​មាន​សារសំខាន់​ជាង​ក្នុងអំឡុង​ពេលនេះ ក្នុងការ​ទទួលទាន​ផលិតផល​ដែល​ចាំបាច់​សម្រាប់​សុខភាព ដើម្បី​ឲ្យ​មាន​ភាពស៊ាំ​ខ្ពស់ និង​ធន់​នឹង​ជំងឺ ហើយ​សម្រាប់​ផលិតផល​ទាំងនេះ គឺ​មកពី​ប្រភព​ធម្មជាតិ ( ឬ​សរីរាង្គ ) តាម​ដែល​អាចធ្វើ​ទៅបាន ។ អត្ថប្រយោជន៍​សំខាន់ៗ​ពី​ផលិតផល​ទឹកឃ្មុំ​ព្រៃ ត្រូវបាន​គូសបញ្ជាក់​ដោយ CBHE និង NatureWild នៅក្នុង​ផលិតផល​ទឹកឃ្មុំ​ព្រៃ និង​តម្លៃ និង​ការអនុវត្ត​ល្អ ដែល​បាន​សង្កេតឃើញ​នៅក្នុង​ការប្រមូល​ផល​ទឹកឃ្មុំ ប្រកបដោយ​និរន្តរភាព និង​ការ​ភិ​រក្ស​ព្រៃឈើ ។​

​ទឹកឃ្មុំ​ពិត អាច​ត្រូវបាន​គេ​រកឃើញ​តាមរយៈ​ការ​ភ្លក្ស តាម​ជី​វ្ហា​វិញ្ញាណ​-​ការវាយតម្លៃ​លើ​រសជាតិ ក្លិន រូបរាង និង​ការ​ភ្លក្ស​ផលិតផល​ទឹកឃ្មុំ ៕

អត្ត​បទ និង​រូបភាព​ដោយNatureWild

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.