ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២

​វគ្គ​ចូលនិវត្តន៍ ! នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ចំនួន​៣៧​នាក់ ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍​

​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧២២/៨៧៣ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ត្រាស់បង្គាប់​ដាក់​ឲ្យ​ចូលនិវត្តន៍ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ ចំនួន​៣៧​រូប ដែល​ក្នុងនោះ មាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ( ផ្កាយ​៣ ) ចំនួន​០៨​រូប​, ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ( ផ្កាយ​២ ) ចំនួន​១៥​រូប និង​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ( ផ្កាយ​១ ) ចំនួន​១៤​រូប ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.