ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​ដី​រដ្ឋ ក្លាយជា​ដី​ក្រុមហ៊ុន​ឯកជន ! ដី​ក្រុង​បូកគោ ខេត្តកំពត ៦០០​ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើ​អនុ​ប​យោគ​ប្រគល់​ឲ្យ​ក្រុមហ៊ុន Kampot Logistics and Port ជា​កម្មសិទ្ធិ​

​យោងតាម​សំណើ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​ដន​ស​) រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​ធ្វើ​អនុ​ប​យោគ​ផ្ទៃដី​ទំហំ ៦០០​ហិកតា ស្ថិតនៅ​ភូមិ​ច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ផ្តល់​ជា​កម្មសិទ្ធិឯកជន​ជូន​ក្រុមហ៊ុន កំពត ឡូ​ជី​ស្ទីក អេ​ន ផត ឯ​.​ក ( Kampot Logistics and Port Co.,Ltd. ) សម្រាប់​វិនិយោគ​គម្រោង​អភិវឌ្ឍន៍​មណ្ឌល​ព័ស្តុភារ​កម្ម និង​កំពង់ផែ​ពហុ​បំណង ដោយ​អនុក្រឹត្យ​លេខ ៧០​អនក្រ​.​បក ចុះ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២២ ។

​មិនទាន់មាន​ប្រភព​ណាមួយ​បញ្ជាក់​ឲ្យ​ដឹង​អំពី​រូបភាព​នៃ​ការប្រគល់​ដី​រដ្ឋ​ទំហំ ៦០០​ហិកតា នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន Kampot Logistics and Port Co.,Ltd. ធ្វើជា​កម្មសិទ្ធិ​នោះ​តាមរបៀប​ណា ហើយ​រដ្ឋ​ទទួលបាន​ផលប្រយោជន៍​ជា​ទឹកប្រាក់​ប៉ុន្មាន​ឡើយ ។

​សេចក្តីរាយការណ៍​រប​ស់ម​ន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Kampot Logistics and Port Co.,Ltd. បានប្រកាស​ដាក់ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១ ៥០០​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ព័ស្តុភារ​កម្ម និង​កំពង់ផែ​ពហុ​បំណង នៅលើ​ដីឯកជន​របស់​ក្រុមហ៊ុន ទំហំ​សរុប ៦០០​ហិកតា ស្ថិតនៅ​សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត ។

​មជ្ឈមណ្ឌល​ព័ស្តុភារ​កម្ម និង​កំពង់ផែ​ពហុ​បំណង​របស់​ក្រុមហ៊ុន Kampot Logistics and Port Co.,Ltd. ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅ ក្រោម​អធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.