ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

COVID-19 អុកឡុក​កិច្ចប្រជុំ​អាស៊ាន ? រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី វិជ្ជមាន​មេរោគ​ជំងឺ COVID-19 ក្រោយ​ត្រឡប់​មកពី​កិច្ចប្រជុំ​​អាស៊ាន នៅ​កម្ពុជា​

​សារព័ត៌មាន CNA ដោយ​ដកស្រង់​សារ​របស់លោក Vivian Balakrishman រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា លោក Vivian Balakrishman តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ ( COVID-19 ) ក្រោយ​ធ្វើដំណើរ​ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​​អាស៊ាន ថ្នាក់​រដ្ឋមន្ត្រីការបរទេស នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។

​ដោយ Post តាម​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម Facebook លោក Vivian Balakrishman បាន​ថ្លែង​សារ​ឲ្យ​ដឹងថា « ជាការ​ស្នើសុំ​ផ្ទាល់ខ្លួន អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​ខ្ញុំ ក្នុង​រយៈពេល​០២​ថ្ងៃ​កន្លងមកនេះ គួរតែ​ទៅធ្វើ​តេស្ត​…» ។

​លោក Vivian Balakrishman អាយុ​៦១​ឆ្នាំ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី បាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ លើកទី៥៥ ហើយ​រូបលោក​ក៏បាន​ចូលរួម​ក្នុងជំនួប​ដាច់ដោយឡែក​ជាមួយ​មន្ត្រី​ការបរទេស មកពី​សហរដ្ឋអាមេរិក ចិន រុស្ស៊ី និង​ជប៉ុន ផងដែរ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.