ថ្ងៃ អាទិត្យ ទី ០២ ខែ តុលា ឆ្នាំ ២០២២

​ឪពុក ជា «​ ​មេ​ត្រួត ​» ! មេ​ប៉េអឹម ផ្កាយ​១​ម្នាក់ មាន​ឪពុកក្មេក ផ្កាយ​៤ និង​ឪពុក​បង្កើត ផ្កាយ​៣ ធ្វើជា​មេបញ្ជាការ​

​មិនដឹងជា​រឿង​ចៃដន្យ​ពោរពេញ​ដោយ​ភ័ព្វ​ព្រេងសំណាង ឬ​ជាការ​គ្រោងទុក​មុន​នោះទេ ដែលមាន​មេបញ្ជាការ​ប៉េអឹម​ខេត្ត ពាក់​ផ្កាយ​១​ម្នាក់ មាន​ឪពុកក្មេក ពាក់​ផ្កាយ​៤ និង​ឪពុក​បង្កើត ពាក់​ផ្កាយ​៣ ជា​មេបញ្ជាការ និង​ជា​មេបញ្ជាការរង​ប៉េអឹម​ផ្ទៃ​ប្រទេស ត្រូវជា «​ មេ​ » របស់ខ្លួន​តែម្តង ។

​មេ​ប៉េអឹម ដែលមាន​ឪពុកក្មេក និង​ឪពុក​បង្កើត ជា​មេបញ្ជាការ « ​ត្រួត​ » របស់ខ្លួន​នោះ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ។

​លោក ប៉ោ វណ្ណ​និ​ត នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ​១៩៦៧៤៤ អតីត​ជា​មេបញ្ជាការរង នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ក្រោយមក​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០១៥ ហើយក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ ផ្កាយ​១ ) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៥១៥/៤២១ ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មាន​ឪពុក​បង្កើត គឺ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ោ វណ្ណៈ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ​០០១១៣១ ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ (​ទើប​ទទួលបាន​ការតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧២២/៨៨០ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២) និង​ជា​មេបញ្ជាការរង នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​ឪពុកក្មេក គឺ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ សៅ សុខា នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ​ ០០០១០៥ អគ្គ​មេបញ្ជាការរង នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.