កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា នៅលើអនុក្រឹត្យលេខ ៥៧០អនក្រ.តត និងអនុក្រឹត្យលេខ ៥៧១អនក្រ.តត តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំងអតីតអភិបាលខណ្ឌ នៃរាជធានីភ្នំពេញ ចំនួន០២នាក់ និងឧត្តមសេនីយ៍ប៉ូលិស ជាអតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ម្នាក់ ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, ផ្ទេរភារកិច្ចអភិបាលខណ្ឌ ចំនួន០៦នាក់ និងតែងតាំងមន្ត្រីរាជការចំនួន ០៣នាក់ ជាអភិបាលខណ្ឌ រួមមាន ៖
I-តែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ចំនួន០៣នាក់ ៖
១-លោក ឃ្លាំង ហួត ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ អតីតអភិបាលខណ្ឌជ្រោយចង្វារ
២-លោក សុខ ពេញវុធ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ អតីតអភិបាលខណ្ឌដូនពេញ
៣-លោក ហ៊ុន សុរិទ្ធី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ អតីតជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។


II-តែងតាំងជាអភិបាលខណ្ឌ ចំនួន០៣នាក់ ៖
១-លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
២-លោក កៀង ល័ក្ស ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌចំការមន
៣-លោក ជា ខេមា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។
III-ផ្ទេរភារកិច្ច ចំនួន០៦នាក់ ៖
១-លោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឲ្យមកបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី
២-លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ
៣-លោក ធីម សំអាន ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ
៤-លោក សុខ សម្បត្តិ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង
៥-លោក លឹម សុភា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ
៦-លោក ថេង សុថុល ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ៕

