ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ តុលា ឆ្នាំ ២០២២

​ប្រើ​គំរូ​ថ្មី ! ក្រសួង​រៀបចំ​ដែនដី បញ្ឈប់​ការប្រើប្រាស់​លិខិត​សញ្ញា​លក់​ផ្តាច់ និង​អំណោយ​ផ្តាច់ ដែលមាន​បោះត្រា​ហត្ថលេខា​

​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​ដន​ស​) ដែលមាន​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី បានចេញ​លិខិតផ្លូវការ​មួយ​លេខ ១៩៣៧ ដន​ស​/​អសដ​ភ ជម្រាបជូន​លោក​ប្រធាន​មន្ទី​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី (​ដន​សស​) រាជធានី ខេត្ត ក្នុង​កម្មវត្ថុ​ស្តីពី​ការបញ្ឈប់​ការប្រើប្រាស់​លិខិត​សញ្ញា​លក់​ផ្តាច់ (Vente Definitive) និង​លិខិត​អំណោយ​ផ្តាច់ (Donation Definitive) ដែលមាន​បោះត្រា​ហត្ថលេខា ។

​លិខិត​របស់​ក្រសួង ដន​ស ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង ដន​ស បានបញ្ជាក់​ឲ្យ​ដឹងថា «​ដើម្បី​ធានា​ការប្រើប្រាស់​លិខិត​លក់​ផ្តាច់ (Vente Definitive) និង​លិខិត​អំណោយ​ផ្តាច់ (Donation Definitive) សម្រាប់​បម្រើ​ឲ្យ​ការចុះបញ្ជី​បន្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ស្របតាម​បច្ចុប្បន្នភាព នៃ​មុខងា​រដ្ឋបាល ក្រសួង ដន​ស សម្រេច​បញ្ឈប់​ការប្រើប្រាស់​លិខិត​លក់​ផ្តាច់ (Vente Definitive) និង​លិខិត​អំណោយ​ផ្តាច់ (Donation Definitive) ដែលមាន​បោះត្រា​ហត្ថលេខា​របស់​ឯកឧត្តម លឹម វាន់ កន្លងមក ដោយ​ត្រូវ​ប្រើ​ត្រា របស់​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ ជំនួស​វិញ ។ ការប្រើប្រាស់​លិខិត​សញ្ញា​ទាំងពីរ ដែលមាន​ត្រា​របស់​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ ត្រូវ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២ តទៅ ។​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.