ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​រង​ប្រតិកម្ម​ព្រោងព្រាត ! ក្រសួង MPTC ស្នើ​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ដែល​បង្ក​ផលប៉ះពាល់​ដល់​សេវា​ទូរ​សព្ទ​ចល័ត​

​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ឆ្នាំ​២០២២​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) ដែលមាន​ឯកឧត្តម ជា វ៉ាន់​ដេ​ត ជា​រដ្ឋមន្ត្រី បានចេញ​សេចក្តីជូនដំណឹង​មួយ​លេខ ១៧០១ បទ ស្តីពី​ការបញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ ឧបករណ៍​ពង្រីក​សេវា ដែល​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេវា​ទូរ​សព្ទ​ចល័ត ។

​ការណ៍​ដែល​ក្រសួង MPTC ចេញ​សេចក្តីជូនដំណឹង​ដូច្នេះ គឺ​បន្ទាប់ពី​ក្រសួង​ចុះ​ត្រួតពិនិត្យ​ហ្វ្រេ​កង់​ស៍​វិទ្យុ និង​ធ្វើ​ការវាស់ស្ទង់​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត​នៅក្នុង​បរិវេណ​បុរី​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ រកឃើញថា ការប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/ ឬ ឧបករណ៍​ពង្រីក​សេវា (Signal Booster/Repeater) បាន​ង្ក​ការឆ្លង​រំខាន និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​កម្រិត​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត នៅក្នុង​តំបន់​នោះ ។

​ក្រសួង MPTC បានស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/ ឬ ឧបករណ៍​ពង្រីក​សេវា ធ្វើការ​រុះរើ ដកចេញ និង​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​ទាំងនេះ ដោយ​ខ្លួនឯង​នៅតាម​ផ្ទះ​របស់ខ្លួន ។ លើសពីនេះ ក្រសួង​ក៏​សូម​ស្នើ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បញ្ឈប់​ការនាំ​ចូល​ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ ឧបករណ៍​ពង្រីក​សេវា​គ្រប់​ប្រភេទ ដែល​ពុំមាន​ការទទួលស្គាល់​យ​ថា​ប្រភេទ​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ជាបន្ទាន់ ជៀសវាង​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់ ។

​ពាក់ព័ន្ធ​នឹង​ការជូនដំណឹង​របស់​ក្រសួង MPTC បែបនេះ មាន​ប្រិយមិត្ត​ជាច្រើន​ក្នុង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម Facebook បានធ្វើ​ការលើក​ជា​សំណួរ សំណូមពរ និង​មតិ (Comment) ប្រតិកម្ម​ព្រោងព្រាត ដូចខាងក្រោម ៖​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.