ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​ទីផ្សារ​អាវុធ​ក្នុងពេល​សង្គ្រាម ! ប៉ូឡូញ បញ្ជា​ទិញ​រថក្រោះ​១១៦​គ្រឿង ពី​អាមេរិក ដើម្បី​បំពេញ​ជំនួស​ក្រោយ​ការផ្តល់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​

​សារព័ត៌មាន RT បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា ប៉ូឡូញ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថក្រោះ​ធុន M1 Abrams ប្រើប្រាស់​រួច (​មួយ​ទឹក​) ពី​សហរដ្ឋអាមេរិក ដើម្បី​បំពេញ​ជំនួស​រថក្រោះ​របស់ខ្លួន​សម័យ​អតីត​សហភាពសូវៀត​ធុន T-72 ដែល​បាន​ផ្តល់ជំនួយ​បញ្ជូនទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ។​

​លោក Mariusz Blaszczak រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ​បាន​ថ្លែងប្រាប់​សារព័ត៌មាន LAR របស់​ប៉ូឡូញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​ម្សិលមិញ​ឲ្យ​ដឹងថា រថក្រោះ​ចំនួន​១១៦​គ្រឿង​ដែល​ប៉ូឡូញ​បញ្ជា​ទិញ​ពី​សហរដ្ឋអាមេរិក​នេះ​នឹងត្រូវ​ប្រគល់ដល់ដៃ​ប៉ូឡូញ​នៅ​ដើមឆ្នាំ​២០២៣​ខាងមុខ ។

​កាលពី​ខែមេសា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ ប៉ូឡូញ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ដោយឡែក​មួយ​ផ្សេងទៀត​ដើម្បី​បញ្ជា​ទិញ​រថក្រោះ​ធុន M1 Abrams ថ្មី​ចំនួន​២៥០​គ្រឿង ពី​សហរដ្ឋអាមេរិក ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​ការពារជាតិ​របស់ខ្លួន ។

​រថក្រោះ​ធុន M1 Abrams គឺជា​ប្រភេទ​រថក្រោះ​ជំនា​ន់ទី​៣​របស់​សហរដ្ឋអាមេរិក ដែលមាន​ប្រសិទ្ធភាព​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា ។ រថក្រោះ​ប្រភេទ​នេះ​បាន​ផលិតឡើង​ចាប់ពី​អំឡុង​ឆ្នាំ​១៩៧៩​មកទល់​បច្ចុប្បន្ន មាន​ចំនួន​ប្រមាណ ១០ ៣៩៦​គ្រឿង ដោយមាន​តម្លៃ​ប្រមាណ​ជិត​១០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយគ្រឿង ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.