ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​យក្ស មិន​ញ៉ម យក្ស ! នាវាចម្បាំង​អាមេរិក ល្បាត​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង មិន​ខ្វល់​នឹង​ការរិះគន់​របស់​ចិន​

​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ដកស្រង់​ពី​ប្រភព​កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា នាវាចម្បាំង​សហរដ្ឋអាមេរិក​ធុន USS Benfold (DDG-65) បាន​ចល័ត​ធ្វើដំណើរ​ក្បែរ​ទីប្រជុំ​កោះ Spratly ហើយក៏​​គឺជា​សកម្មភាពលើក​ទី​២​ដែរ ដែល​នាវាចម្បាំង​សហរដ្ឋអាមេរិក​បាន​ចល័ត​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​យ៉ាង​ដូច្នេះ នៅក្នុងសប្តាហ៍នេះ។

​ទាហានជើងទឹក​សហរ​ដ្ឋ​អាមេរិក​បាន​ថ្លែងការណ៍​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២២ នាវាចម្បាំង​ធុន USS Benfold (DDG-65) របស់ខ្លួន​បាន​អនុវត្ត​សិទ្ធិ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ក្បែរ​ទីប្រជុំ​កោះ Spratly ស្របទៅតាម​ច្បាប់​អន្តរជាតិ ។

​ដំណើរការ​ចល័ត​នាវាចម្បាំង​របស់​មហាអំណាច​អាមេរិក​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង គឺ​តែងតែ​ទទួលរង​នូវ​ការរិះគន់​ពី​សំណាក់​មហាអំណាច​ចិន ដោយ​ចិន​ចាត់ទុកថា ជា​អំពើ​ប៉ុនប៉ង​បង្ក​ភាព​តានតឹង​នៅក្នុង​តំបន់ បង្កដោយ​អាមេរិក ។

​នាវាចម្បាំង​ធុន USS Benfold (DDG-65) របស់​សហរដ្ឋអាមេរិក មាន​ប្រវែង​១៥៤​ម៉ែត្រ ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​កាលពី​អំឡុង​ឆ្នាំ​១៩៩៤ ដោយមាន​បំពាក់​នូវ​សព្វាវុធ​ច្រើន​ប្រភេទ រួមទាំង​អាវុធ​មី​ស៊ី​ល​ធុន SSM និង​អាវុធ​មី​ស៊ី​ល​ធុន Tomahawk ដ៏​មាន​ឥទ្ធិពល​ទៀតផង ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.