ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

​ដល់​ម្ល៉ឹង​ផង ! ឆ្នាំនេះ ក្រុមហ៊ុន EDC ប្រឈម​នឹង​ការខាតបង់​រហូតដល់​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា Asean Para Games នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា បើតាម​ការ​គណនា គឺ​ក្នុងឆ្នាំនេះ អគ្គិសនី​កម្ពុជា (EDC) នឹងរង​ការខាតបង់​ថវិកា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក ដែលជា​ប្រវត្តិសាស្ត្រ​លើកដំបូង​នៃ​ការ​ខាត បណ្តា​មកពី​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការដាក់ទណ្ឌកម្ម​ធ្វើ​ឲ្យ​ពិភពលោក​ជួបប្រទះ​នូវ​វិបត្តិ​ថាមពល ។​

​ជាមួយនឹង​ការ​ថ្លែង​ដូច្នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​អំពាវនាវ​ឲ្យ​ស្ថាប័នរដ្ឋ និង​ប្រជាពលរដ្ឋ​ខិតខំ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី ខណៈ​រាជរដ្ឋាភិបាល​មិនមាន​គម្រោង​ដំឡើងថ្លៃ​អគ្គិសនី​នោះទេ ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា រាជរដ្ឋាភិបាល​កម្ពុជា​គប្បី​បង្ហាញ​នូវ​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ទៅលើ​ករណី​អំពើពុករលួយ​នៅក្នុង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា (EDC) ដែល​គ្រប់គ្រង ដឹកនាំ​ដោយ​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​នោះ​ផង ពីព្រោះ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​សាយភាយ​លេចចេញ «​ក្លិន​ពុករលួយ​» អស់​ជាច្រើន​ឆ្នាំ​មកហើយ​ដែរ ប៉ុន្តែ​មិនដែល​ឃើញ​មានការ​លាតត្រដាង​នៃ​អំពើពុករលួយ​នោះ​ទាល់តែសោះ គឺ​មានតែ​ការគំរាមកំហែង​ពី​សំណាក់​ថ្នាក់ដឹកនាំ​អគ្គិសនី​កម្ពុជា​ទៅលើ​មជ្ឈដ្ឋាន​អ្នក​រិះគន់​ដើម្បី​ស្ថាបនា​ប៉ុណ្ណោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.