ដោយសមានចិត្តឈឺឆ្អាលតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលែងកូនត្រី ប្រារព្ធទិវាមច្ឆាជាតិ នៅខេត្តបន្ទាយមានជ័យ នាវេលាព្រឹកមិញ ទៅដល់សប្បុរសជនឲ្យចូលរួមបំបាត់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីឲ្យកម្ពុជាឈានទៅគ្មានគ្រាប់មីន នៅឆ្នាំ២០២៥ខាងមុខនោះ គិតត្រឹមវេលាល្ងាចនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ដដែលនេះ មានក្រុមហ៊ុនយ៉ាងហោចណាស់ចំនួន០៧ បានប្រកាសបរិច្ចាគថវិកាខ្ទង់លានដុល្លារអាមេរិកក្នុងមួយក្រុមហ៊ុន ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមបំបាត់គ្រាប់មីននៅកម្ពុជា សរុបចំនួន៧លានដុល្លារអាមេរិក ជាអាទិ៍ ៖
១-ក្រុមហ៊ុន ជីបម៉ុង ដែលមានអ្នកឧកញ៉ា ភាព ហៀក ជាប្រធានក្រុមប្រឹក្សាភិបាល ចំនួន ១លានដុល្លារអាមេរិក ។

២-ក្រុមហ៊ុន Royal Group ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយក ចំនួន ១លានដុល្លារអាមេរិក ។

៣-ក្រុមហ៊ុន Prince Holding Group ដែលមានអ្នកឧកញ៉ា ចេន ហ្ស៊ី ជាប្រធានក្រុមប្រឹក្សាភិបាល ចំនួន ១លានដុល្លារអាមេរិក ។

៤-ក្រុមហ៊ុន បុរីឡេងណាវ៉ាត្រា ដែលមានអ្នកឧកញ៉ា ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជាអគ្គនាយក ចំនួន ១លានដុល្លារអាមេរិក ។

៥-ក្រុមហ៊ុន បុរីពិភពថ្មី ដែលមានអ្នកឧកញ៉ា ហុង ពីវ ជាអគ្គនាយក ចំនួន ១លានដុល្លារអាមេរិក ។

៦-ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា ដែលមានឧកញ៉ា ពុង ឃាវសែ ជាអគ្គនាយក ចំនួន ១លានដុល្លារអាមេរិក ។

៧-ក្រុមហ៊ុន Shukaku Inc. ដែលមានឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន និងជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអគ្គនាយក ចំនួន ១លានដុល្លារអាមេរិក ។

ក្រៅពីក្រុមហ៊ុនទាំង៧ខាងលើនេះ នឹងនៅមានក្រុមហ៊ុន និងសប្បុរសជនជាច្រើនទៀតចូលរួមបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលដើម្បីបំបាត់គ្រាប់មីននៅកម្ពុជាតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាហូរហែ ៕