ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

​សូម​ស្គាល់ ! មេឃុំ អាណត្តិ​ទី​៥ មកពី​គណបក្ស​ភ្លើងទៀន (CLP)

​គណបក្ស​ភ្លើងទៀន (Candlelight Party-CLP) ដែលជា​គណបក្សនយោបាយ​ខ្សត់ខ្សោយ​ធនធាន​លុយកាក់ ទទួលបាន​អាសនៈ​មេឃុំ​ចំនួន​០៤​នាក់ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ ចាត់ចែង​ដោយ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត (​គ​.​ជ​.​ប​) ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ជា​គណបក្សនយោបាយ​កាន់កាប់​អំណាច មានទ្រព្យ​សម្បត្តិ​មហាសាល និង​មាន​រចនាសម្ព័ន្ធ​ពីលើ​ដល់​ក្រោម​ដុះ​ស្លែ​ញឹក​ដូច​ស្និតចេក ទទួលបាន​អាសនៈ​មេឃុំ​-​ចៅសង្កាត់ ចំនួន ១ ៦៤៨​នាក់ ក្នុងចំណោម​អាសនៈ​មេឃុំ​-​ចៅសង្កាត់​សរុប​ចំនួន ១ ៦៥២​នាក់ ។​

​មេឃុំ អាណត្តិ​ទី​៥ (២០២២-២០២៧) ទាំង​ចំនួន​០៤​នាក់ មកពី​គណបក្ស​ភ្លើងទៀន រួមមាន ៖

១-​លោក ឆាង ផល្លា អាយុ​៥៧​ឆ្នាំ ជាប់ឆ្នោត​ជា​មេឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ សម្រាប់​ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដែលមាន​គណបក្សនយោបាយ​ចំនួន​០៣ បានដាក់​បញ្ជី​បេក្ខជន​បោះឆ្នោត គឺ​គណបក្ស​ភ្លើងទៀន ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ២ ២៩៦​សំឡេង ស្មើនឹង​៥១,៤៩% (​ទទួលបាន​០៥​អាសនៈ​) គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ២ ០៧៦​សំឡេង ស្មើនឹង​៤៦,៥៦% (​ទទួលបាន​០៤​អាសនៈ​) និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៨៧​សំឡេង ស្មើនឹង​១,៩៥% ។

២-​លោក ពឹង សុខ​ហន់ អាយុ​៥៤​ឆ្នាំ ជាប់ឆ្នោត​ជា​មេឃុំ​ដូង ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ខេត្តកំពង់ធំ ។ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ សម្រាប់​ឃុំ​ដូង ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ខេត្តកំពង់ធំ មាន​គណបក្សនយោបាយ​ចំនួន​០៥ បានដាក់​បញ្ជី​បេក្ខជន​បោះឆ្នោត គឺ​គណបក្ស​ភ្លើងទៀន ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ១ ២៤៥​សំឡេង ស្មើនឹង​៤៧,២៣% (​ទទួលបាន​០៣​អាសនៈ​) គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៩៨៣​សំឡេង ស្មើនឹង​៣៧,២៩% (​ទទួលបាន​០២​អាសនៈ​) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ២៣៩​សំឡេង ស្មើនឹង​៩,០៧% , គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ១៣៩​សំឡេង ស្មើនឹង​៥,២៧% និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣០​សំឡេង ស្មើនឹង​១,១៤% ។

៣-​លោក ញ៉ឹម សា​រ៉ុ​ម អាយុ​៥២​ឆ្នាំ ជាប់ឆ្នោត​ជា​មេឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ សម្រាប់​ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែលមាន​គណបក្សនយោបាយ​ចំនួន​០៦ បានដាក់​បញ្ជី​បេក្ខជន​បោះឆ្នោត គឺ​គណបក្ស​ភ្លើងទៀន ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ២ ២៨៥​សំឡេង ស្មើនឹង​៥១,៥០% (​ទទួលបាន​០៥​អាសនៈ​) គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ១ ៧៨៩​សំឡេង ស្មើនឹង​៤០,៣២% (​ទទួលបាន​០៤​អាសនៈ ) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ១៧៤​សំឡេង ស្មើនឹង​៣,៩២%, គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​សំំ​ឡេង​ឆ្នោត​គាំទ្រ​ចំនួន ៧៦​សំឡេង ស្មើនឹង​១.៧១%, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៦២​សំឡេង ស្មើនឹង​១,៤០% និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៥១​សំឡេង ស្មើនឹង​១,១៥% ។​

៤-​លោក យាប់ យ៉ូ​ត អាយុ​៥១​ឆ្នាំ ជាប់ឆ្នោត​ជា​មេឃុំ​ក្រយា ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ខេត្តកំពង់ធំ ។ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ សម្រាប់​ឃុំ​ក្រយា ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ដែលមាន​គណបក្សនយោបាយ​ចំនួន​០៥ បានដាក់​បញ្ជី​បេក្ខជន​បោះឆ្នោត គឺ គណបក្ស​ភ្លើងទៀន ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ១ ៣៨៨​សំឡេង ស្មើនឹង​៤៦,៣៩% (​ទទួលបាន​០៤​អាសនៈ​) គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ១ ១២៨​សំឡេង ស្មើនឹង​៣៧,៧០% (​ទទួលបាន​០៣​អាសនៈ​) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣៤៦​សំឡេង ស្មើនឹង​១១,៥៦%, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៩៩​សំឡេង ស្មើនឹង​៣,៣១% និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣១​សំឡេង ស្មើនឹង​១,០៤% ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.