ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

​លទ្ធផល​បោះឆ្នោត​ផ្លូវការ ! គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៩ ៣៧៦​អាសនៈ (​មេឃុំ ចៅសង្កាត់ ១ ៦៤៨​នាក់​) គណបក្ស​ភ្លើងទៀន ទទួលបាន ២ ១៩៨​អាសនៈ (​មេឃុំ ០៤​នាក់​)

​នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​ផ្សព្វផ្សាយ​អំពី​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គឺមាន​គណបក្សនយោបាយ​ចំនួន ០៩ ទទួលបាន​អាសនៈ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន ១៧ ដែល​បានដាក់​បញ្ជី​បេក្ខជន​ចូលរួម​បោះឆ្នោត រួមមាន ៖

១-​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ចំនួន ៩ ៣៧៦​អាសនៈ ក្នុងនោះ មេឃុំ ចៅសង្កាត់ ចំនួន ១ ៦៤៨​នាក់​, ជំទប់​ទី​១​ចំនួន ១ ៦១៨​នាក់ និង​ជំទប់​ទី​២ ចំនួន ២៦១​នាក់ ។

២-​គណបក្ស​ភ្លើងទៀន ទទួលបាន​ចំនួន ២ ១៩៨​អាសនៈ ក្នុងនោះ មេឃុំ ចំនួន ០៤​នាក់ (​ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​, ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ​, ឃុំ​ក្រយា ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ខេត្តកំពង់ធំ និង​ឃុំ​ដូង ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ខេត្តកំពង់ធំ​) ជំទប់​ទី​១ ចំនួន ២៥​នាក់ និង​ជំទប់​ទី​២ ចំនួន ១ ៣៦០​នាក់ ។

៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​ចំនួន ១៩​អាសនៈ ក្នុងនោះ ជំទប់​ទី​១ ចំនួន ០៤​នាក់ និង​ជំទប់​ទី​២ ចំនួន ១២​នាក់ ។​

៤-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​ចំនួន ១៣​អាសនៈ ក្នុងនោះ ជំទប់​ទី​១ ចំនួន ០១​នាក់ និង​ជំទប់​ទី​២ ចំនួន ១០​នាក់ ។

៥-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​ចំនួន ០៦​អាសនៈ ក្នុងនោះ ជំទប់​ទី​១ ចំនួន ០២​នាក់ និង​ជំទប់​ទី​២ ចំនួន​០២​នាក់ ។

៦-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទទួលបាន​ចំនួន ០៥​អាសនៈ ក្នុងនោះ ជំទប់​ទី​១ ចំនួន ០២​នាក់ និង​ជំទប់​ទី​២ ចំនួន​០២​នាក់ ។

៧-​គណបក្ស​យុវជន​កម្ពុជា ទទួលបាន​ចំនួន ០៣​អាសនៈ ក្នុងនោះ ជំទប់​ទី​២ ចំនួន ០៣​នាក់ ។

៨-​គណបក្ស​កម្ពុជា​និយម ទទួលបាន​ចំនួន ០១​អាសនៈ គឺជា​ទំ​ទប់​ទី​២ ។

៩-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន​ចំនួន ០១​អាសនៈ គឺជា​ជំទប់​ទី​២ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.