ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

​លទ្ធផល​ផ្លូវការ ! គណបក្សនយោបាយ​ចំនួន​០៩ ក្នុងចំណោម​១៧ ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២

​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២​កន្លង​ទៅនោះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) រៀបចំ​រួចរាល់​ហើយៗ​នឹងត្រូវ​ប្រកាស​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់ គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា មាន​គណបក្សនយោបាយ​ចំនួន​០៩ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន​១៧​ដែល​បាន​ចូលរួម​ដាក់​បញ្ជី​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាទិ៍ ៖ ១-​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៩ ៣៧៦​អាសនៈ​, ២-​គណបក្ស​ភ្លើងទៀន ចំនួន ២ ១៩៨​អាសនៈ​, ៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​១៩​អាសនៈ​, ៤-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន​១៣​អាសនៈ​, ៥-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចំនួន​០៦​អាសនៈ​, ៦-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ចំនួន​០៥​អាសនៈ​, ៧-​គណបក្ស​យុវជន​កម្ពុជា ចំនួន​០៣​អាសនៈ​, ៨-​គណបក្ស​កម្ពុជា​និយម ចំនួន​០១​អាសនៈ និង ៩-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ចំនួន​០១​អាសនៈ ។

​ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គឺមាន​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​សរុប​ចំនួន ៧ ៣៩៤ ៤២៧​នាក់ ស្មើនឹង​៨០,៣២% បើ​ធៀប​ទៅនឹង​ប្រជាពលរដ្ឋ​សរុប​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ៩ ២០៥ ៦៨១​នាក់ ។ សន្លឹកឆ្នោត​បានការ​សរុប​ចំនួន ៧ ២៣៧ ០៣៧​សន្លឹក និង​សន្លឹកឆ្នោត​មិនបាន​ការសរុប​ចំនួន ១៥៧ ៣៩០​សន្លឹក ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.