ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ តុលា ឆ្នាំ ២០២២

​ដី​មេទឹក និង​បឹង អាច​នឹង​បាត់​រូបរាង ? ផ្ទៃដី​មេទឹក និង​បឹង​ចំនួន​៤​ទីតាំង ទំហំ​ជាង​២៣៤​ហិកតា នៅ​ខេត្តកណ្តាល​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​អនុ​ប​យោ​គជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ហើយ

​យោងតាម​សំណើ​របស់​រដ្ឋបាលខេត្ត​កណ្តាល ដែលមាន​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ជា​អភិបាល​នៃ​គណៈ​អភិបាល​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​នៅលើ​អនុក្រឹត្យ​លេខ​៣៨​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ សម្រេច​ធ្វើ​អនុ​ប​យោគ​ដី​មេទឹក និង​ដី​បឹង​ចំនួន​៤​ទីតាំង មាន​ទំហំ​សរុប ២ ៣៤១ ៥៩៩​ម៉ែត្រក្រឡា (​ជាង​២៣៤​ហិកតា​) ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ខ្សាច់កណ្តាល ស្រុក​មុខកំពូល និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ​ហើយ ។​

​ផ្ទៃដី​មេទឹក និង​ផ្ទៃដី​បឹង​ចំនួន​៤​ទីតាំង ទំហំ​ជាង​២៣៤​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ខ្សាច់កណ្តាល ស្រុក​មុខកំពូល និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ធ្វើ​អនុ​ប​យោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ តាម​សំណើ​របស់​រដ្ឋបាលខេត្ត​កណ្តាល​នោះ រួមមាន ៖

១-​ផ្ទៃដី​មេទឹក​ប្រមូល​ខ្លា ទំហំ​៥៩​ហិកតា ៤២​អា និង​០៣​សង់​ទី​អា ស្ថិតនៅ​ភូមិ​អ​ញ្ចែ​ង​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​បាន​ចុះបញ្ជី​ជូន​រដ្ឋបាល​ខេត្តកណ្តាល ចំនួន​២​បណ្ណ រួមមាន វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ ០៨០៣១១០៣-០០០២ និង​លេខ ០៨០៣១១០៣-០០០៣ ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ ។

២-​ផ្ទៃដី​មេទឹក​ផ្លូវ​ទូក ទំហំ​៤៣​ហិកតា ៩៧​អា និង​០៤​សង់​ទី​អា ស្ថិតនៅ​ភូមិ​ពុក​ឫស្សី​លើ និង​ភូមិ​ក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​បាន​ចុះបញ្ជី​ជូន​រដ្ឋបាល​ខេត្តកណ្តាល ចំនួន​៤​បណ្ណ រួមមាន វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ ០៨០៣១១០៤-០០០១, លេខ ០៨០០៣១១០៤-០០០២, លេខ ០៨០៣១១០១-០០០១ និង​លេខ ០៨០៣១១០១-០០០២ ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ ។

៣-​ផ្ទៃដី​មេទឹក​បឹង​ជន្លេន ទំហំ​៨៩​ហិកតា ៩៧​អា និង​១៤​សង់​ទី​អា ស្ថិតនៅ​ភូមិ​បឹង​ជន្លេន ឃុំ​ឫស្សី​ជ្រោយ និង​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ដែល​បាន​ចុះបញ្ជី​ជូន​រដ្ឋបាល​ខេត្តកណ្តាល ចំនួន​២​បណ្ណ រួមមាន បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ក​.​ណ ០២២៨១៥ និង​លេខ ក​.​ណ ០២២៨១៣ ចុះ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ។

៤-​ផ្ទៃដី​បឹង​ដើម​ពោធិ៍ ទំហំ​៤០​ហិកតា ៧៩​អា និង​៧៨​សង់​ទី​អា ស្ថិតនៅ​ភូមិ​ខ្ចា​រ ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា បានធ្វើការ​ព្យាករណ៍​ទុក​ថា ការធ្វើ​អនុ​ប​យោគ​ផ្ទៃដី​មេទឹក និង​ផ្ទៃដី​បឹង​ចំនួន​៤​ទីតាំង ទំហំ​ជាង​២៣៤​ហិកតា ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តកណ្តាល ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មកជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​បែបនេះ គឺអាច​នឹង​ក្លាយទៅជា​កម្មវត្ថុ​នៃ​ការ​កាត់​ដោះដូរ លក់ ឬ​ជួល​រយៈពេល​យូរ​ទៅ​ឲ្យ​បុគ្គល​ឯកជន ឬ​នីតិបុគ្គល ក្រោម​ស្លាក «​អភិវឌ្ឍន៍​» ដោយ​មិន​ឆ្លងកាត់​នីតិវិធី​នៃ​ការដាក់​ដេញថ្លៃ​ជា​សាធារណៈ​ឲ្យ​មាន «​តម្លាភាព​» ជាក់​ជាមិនខាន​ឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.