ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​បន្ត​កាត់​មិនទាន់​ឈប់​ទេ ! រាជរដ្ឋាភិបាល​សម្រេច​កាត់​បន្ថែម​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ជាង​២៨​ហិកតា​ទៀត​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​កម្មសិទ្ធិ​

​ឈាន​ចូលដល់​ដើមឆ្នាំ​២០២២​ភ្លាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចុះហត្ថលេខា​នៅលើ​អនុក្រឹត្យ​លេខ​២៨​អនក្រ​.​បក ចុះ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២២ សម្រេច​កាត់​ផ្ទៃដី​ចំនួន​២​ទីតាំង មាន​ទំហំ​សរុប ២៨១ ៦៣៤​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កា​ត់ព​ន្សាំ​ង និង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចេញពី​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ស្ថិតក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ធ្វើ​អនុ​ប​យោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

​មិនទាន់មាន​ប្រភព​ជាក់លាក់​ណាមួយ​បញ្ជាក់​ឲ្យ​ដឹងថា តើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែលមាន​ឯកឧត្តម ឃួ​ង ស្រេង ជា​អភិបាល​នៃ​គណៈ​អភិបាល​នោះ យក​ផ្ទៃដី​ទំហំ​ជាង​២៨​ហិកតា ដែល​ទើប​កាត់ចេញ​បន្ថែម​ពី​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ប្រទានកម្ម​ប្រគល់ជូន​ជា​កម្មសិទ្ធិ ដើម្បី​អភិវឌ្ឍន៍​ធ្វើ​អ្វី​ពិតប្រាកដ​នៅឡើយ ។

​គិត​ត្រឹម​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លងទៅនេះ ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ស្ថិតនៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់​មាន​ទំហំ​ប្រមាណ ១៩ ០៤០ ៥៣៧,៥​ម៉ែត្រក្រឡា (​ជាង ១ ៩០៤​ហិកតា​) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ធ្វើ​អនុ​ប​យោគ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម​ទៅ​ឲ្យ​ស្ថាប័នរដ្ឋ និង​បុគ្គល​ឯកជន (​ជា​មន្ត្រី​របស់​រដ្ឋ និង​អ្នកជំនួញ​…) យ៉ាងច្រើន​ជា​ហូរហែ​ធ្វើជា​កម្មសិទ្ធិ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.