នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ កញ្ញា សេង ធារី អាយុ៥១ឆ្នាំ អ្នកជំនាញច្បាប់ និងនយោបាយអន្តរជាតិត្រូវបានអាជ្ញាធរចាប់ខ្លួនយកទៅឃុំដាក់ពន្ធនាគារហើយ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចប្រកាសសាលក្រមព្រហ្មទណ្ឌផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់រួចមក ។

ការចាប់ខ្លួនកញ្ញា សេង ធារី យកទៅឃុំដាក់ពន្ធនាគារក្រោមការសម្រេចផ្តន្ទាទោសដោយអំណាចតុលាការនេះ គឺមិនមានអ្វីភ្ញាក់ផ្អើលសម្រាប់រូបកញ្ញាជាជនជាប់ចោទឡើយ ពីព្រោះកញ្ញា សេង ធារី ធ្លាប់តុបតែងខ្លួនជាអ្នកទោស និងមិនសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជាដើម្បីឲ្យស្ថាប័នតុលការ និងអាជ្ញាធរមានសមត្ថកិច្ចចាត់ការស្រេចតែនឹងចិត្តរួចទៅហើយ ៕

