បន្ទាប់ពីកាន់មុខតំណែងជាអភិបាលរាជធានីភ្នំពេញរយៈពេលប្រមាណជាង៣ឆ្នាំរួចមក ឯកឧត្តម ជា សុផារ៉ា ទទួលបានការតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហភាពមីយ៉ាន់ម៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៣/០៥៨ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៣ ។

រយៈពេលមិនដល់២០ថ្ងៃក្រោយមក ឯកឧត្តម ជា សុផារ៉ា ក៏ត្រូវបានផ្លាស់ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហភាពមីយ៉ាន់ម៉ា ឲ្យត្រឡប់មកបម្រើការងារក្នុងប្រទេសវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣០៣/០៩៨ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៣ ។

សរុបសេចក្តីមក ឯកឧត្តម ជា សុផារ៉ា (បច្ចុប្បន្នកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) គឺជាមន្ត្រីជាន់ខ្ពស់មួយរូបដែលកាន់តំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេសមានរយៈពេល «ខ្លីបំផុត» នាសម័យព្រះរាជាណាចក្រកម្ពុជាទី២ អាយុកាល២៩ឆ្នាំចុងក្រោយនេះ ៕
