ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​ប្រិយមិត្ត​គួរ​ជ្រាប ! មន្ត្រីជាន់ខ្ពស់​ដែល​កាន់តំណែង​ជា​ឯកអគ្គរាជទូត​កម្ពុជា​នៅ​បរទេស​មាន​រយៈពេល​ខ្លី​បំផុត​

​បន្ទាប់ពី​កាន់​មុខតំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​រយៈពេល​ប្រមាណ​ជាង​៣​ឆ្នាំ​រួចមក ឯកឧត្តម ជា សុផារ៉ា ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​សហភាព​មី​យ៉ាន់​ម៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៣/០៥៨ ចុះ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០០៣ ។

​រយៈពេល​មិន​ដល់​២០​ថ្ងៃ​ក្រោយមក ឯកឧត្តម ជា សុផារ៉ា ក៏ត្រូវ​បាន​ផ្លាស់​ពី​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​សហភាព​មី​យ៉ាន់​ម៉ា ឲ្យ​ត្រឡប់មក​បម្រើ​ការងារ​ក្នុងប្រទេស​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣០៣/០៩៨ ចុះ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០០៣ ។

​សរុបសេចក្តី​មក ឯកឧត្តម ជា សុផារ៉ា (​បច្ចុប្បន្ន​កាន់​មុខតំណែង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​) គឺជា​មន្ត្រីជាន់ខ្ពស់​មួយរូប​ដែល​កាន់តំណែង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​បរទេស​មាន​រយៈពេល «​ខ្លី​បំផុត​» នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ អាយុកាល​២៩​ឆ្នាំ​ចុង​ក្រោយនេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.