ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​ឡើង​ទាំង​ផ្កាយ ឡើង​ទាំង​តំណែង ! អតីត​នាយក​កាសែត​នគរបាល​ដែល​ពាក់​ផ្កាយ ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​

​អតីត​នាយក​សារព័ត៌មាន​នគ​របាល​ជាតិ និង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ពាក់​ផ្កាយ​ប៉ូលិស​ម្នាក់ គឺ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ បូ​នី នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៦៧៦០៥ ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​លេខ​៣៨៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២ តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។

​លោក អាត់ បូ​នី អតីត​ជា​បុគ្គលិក​វិទ្យុ​អាស៊ីសេរី និង​ក្រោយមក​ក៏​ទទួលបាន​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៦៧៦០៥ ហើយក៏​ធ្លាប់​បំពេញការងារ​ជា​ចាងហ្វាង​សារព័ត៌មាន The Phnom Penh Times, អគ្គលេខាធិការ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​, នាយក​សារព័ត៌មាន​ន​គ​របាល​ជាតិ ព្រមទាំង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ… ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​លេខ​១១២៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

​រយៈពេល​មិន​ដល់​២​ឆ្នាំ​ក្រោយមក លោក​ស័ក្តិ​៥​ប៉ូលិស អាត់ បូ​នី ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៨/២៧៩ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៨ ។

​ប្រមាណ​២​ឆ្នាំក្រោយ​មកទៀត លោក​ផ្កាយ​១​ប៉ូលិស អាត់ បូ​នី ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣២០/៣៤៩ ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ។

​បន្ទាប់ពី​បាន​ពាក់​ផ្កាយ​២​ប៉ូលិស​លើ​ស្មា និង​ទទួល​តំណែង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រួចហើយ លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ បូ​នី ក៏ត្រូវ​បាន​សម្តេច​ក្រឡា​ហោម ស ខេង ប្រគល់​ភារកិច្ច និង​តួនាទី ជា​អនុប្រធាន​ក្រុមការងារ​តាមដាន​អំពី​ការដោះស្រាយ​ចំពោះ​មតិ យោបល់ ឬ​សំណូមពរ (Comment) ក្នុង Facebook Page របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​សេចក្តីសម្រេច​លេខ​២៧២៤​សសរ ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ។

​អនុលោម​តាម​មុខតំណែង​ថ្មី​ដែល​ទទួលបាន​ការតែងតាំង​នេះ (​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​) គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ បូ​នី អាច​នឹងត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣ នៅពេល​ខាងមុខ​ឆាប់ៗ​ទៀត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.