ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​ឡើង​ងារ ! ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ម្នាក់​របស់​សម្តេច​ព្រះមហា​សង្ឃ​រាជនៃ​គណៈធម្មយុត្តិកនិកាយ​ដែលមាន​ងារ​ជា «​ឧកញ៉ា​» ទទួលបាន​ការផ្តល់​គោរមងារ​ថ្មី​ជា «​អ្នកឧកញ៉ា​»

​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ម្នាក់​របស់​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រធាន​គណៈសង្ឃ​នាយក​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ងារ​ជា «​ឧកញ៉ា​» គឺ​ឧកញ៉ា ម៉ម វណ្ណឌី ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា «​អ្នកឧកញ៉ា​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦២២/៦១៨ ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២២ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ឧកញ៉ា ម៉ម វណ្ណឌី ទទួលបាន​ការតែងតាំង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រធាន​គណៈសង្ឃ​នាយក​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជ​សង្ឃប្រកាស ចុះ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២១ ។

​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ ឧកញ៉ា ម៉ម វណ្ណឌី ធ្លាប់បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​១០០​លាន​រៀល ជូន​ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ដែលមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​អគ្គលេខាធិការ​សមាគម ។

​លោក ម៉ម វណ្ណឌី ទទួលបាន​ការផ្តល់​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២២០/១៣៦០ ចុះ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.