កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅលើសេចក្តីសម្រេចលេខ៣២សសរ អនុញ្ញាតឲ្យក្រសួងការពារជាតិដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី ជ្រើសរើសពលទាហានថ្មីចំនួន៦០០ (ប្រាំមួយរយ) នាក់ ដើម្បីបំពេញក្របខ័ណ្ឌឲ្យ៣កងវរសេនាតូចបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ។

គួររំលឹកជូនដែរថា កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២២កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់សម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានថ្មីចំនួន៤០២ (បួនរយពីរ) នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារដែនអាកាសរយៈកម្ពស់មធ្យម ចំណុះបញ្ជាការដ្ឋានការពារដែនអាកាស អគ្គបញ្ជាការដ្ឋានផងដែរ ដោយសេចក្តីសម្រេចលេខ៣០សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ៕
