ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​វគ្គ​ជប់លៀង ? ស្រា​បៀរ​ចំនួន​១​ម៉ឺន​កេស​ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ត្រូវបាន​បែងចែក​ជូន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តព្រៃវែង​

​ថ្វី​ដ្បិត​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង និង​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក៏ដោយ ក៏​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង​បាន​ផ្តល់នូវ​អំណោយ​ជា​ស្រា​បៀរ​ចំនួន ១០ ០០០ (​មួយ​ម៉ឺន​) កេស ជូន​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន​ខេត្តព្រៃវែង ។

​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ត្រឹមតែ​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង និង​ក្នុងនាម​គណៈអចិន្ត្រៃយ៍​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្តព្រៃវែង ដោយ​ចាត់ទុកថា ជា «​អំណោយ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង​» បានធ្វើការ​បែងចែក​ស្រា​បៀរ​ចំនួន ៩ ៨៣០​កេស​ជូន​ដល់​គណៈកម្មាធិការ​គណ​បក្ស​ក្រុង ស្រុក ឃុំ សង្កាត់ និង​ភូមិ ក្នុង​ខេត្តព្រៃវែង ទំនង​ដើម្បី​ដំណើរការ​ជប់លៀង​អបអរសាទរ​ជ័យជម្នះ «​ភ្លូក​ទឹក​ភ្លូក​ដី​» របស់​គណបក្ស​ប្រជាជន​កម្ពុជា (?) និង​សល់​ចំនួន ១៧០​កេស​ទៀត​រក្សាទុក​នៅ​គណបក្ស​ខេត្ត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.