ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​សេចក្តីប្រកាស​ព័ត៌មាន​ក្នុងន័យ​បំភ្លឺ​របស់លោក ជា មុនី តប​ទៅនឹង Account Facebook ឈ្មោះ «Jasmine Angkor»

​បន្ទាប់ពី​ស្ម័គ្រចិត្ត​ចូល​រួមសុខ​រួមទុក្ខ​នយោបាយ​ជាមួយ​គណបក្ស ភ្លើងទៀន (Candlelight Party) បាន​ប្រមាណ​ពីរ​ថ្ងៃ លោក ជា មុនី អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) និង​ត្រូវជា​ប្អូនប្រុស​បង្កើត​សព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ល្បីឈ្មោះ ក៏​ត្រូវបាន​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម Facebook ដែល​ប្រើប្រាស់ Account ឈ្មោះ «Jasmine Angkor» Post ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២ ក្នុងន័យ​ចោទប្រកាន់​ទៅលើ​លោក ជា មុនី ថា បាន ឬ​មាន​ផែនការ​ប្រមូល​កម្លាំង​ក​ម្មករ​ពី​បណ្តា​ខេត្ត​ឡើងមក​រាជធានី​ភ្នំពេញ សំដៅ​អុកឡុក​បំផ្លាញ​ការបោះឆ្នោត​នៅ​កម្ពុជា​…​។

​ដើម្បី​បំភ្លឺ​តប​ទៅនឹង​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម Facebook ដែល​ប្រើប្រាស់ Account ឈ្មោះ «Jasmine Angkor» នោះ លោក ជា មុនី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២ ដែល​គេហទំព័រ​សារព័ត៌មាន ដើមត្នោត សូម​រក្សា​សិទ្ធិ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ទាំងស្រុង​ជូន​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប និង​ទុកជា​គតិ​ពិចារណា​តាម​ការគួរ ៕​

Filed in: Feature, Uncategorized, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.