ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

​មិត្ត​អ្នកអាន​គួរ​ជ្រាប ! ឆ្នាំ​២០២១ មាន​ជនបរទេស​ជិត​៣០០​នាក់​បាន​ចូលសញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម​

កាលពី​ឆ្នាំ​២០២១​កន្លងទៅនេះ មាន​ជនបរទេស​ចំនួន​២៧៣​នាក់ បាន​ចូលសញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម ។ ក្នុងចំណោម​ជនបរទេស​ទាំង​២៧៣​នាក់​ដែល​ទទួលបាន​ការផ្តល់​សញ្ជាតិ​ខ្មែរ​នោះ គឺមាន​ជនជាតិ​ចិន សញ្ជាតិ​ចិន​ច្រើនជាងគេ រហូតដល់​ចំនួន​១៩៩​នាក់ ។ ជនបរទេស​ដែល​ទទួលបាន​ការផ្តល់​សញ្ជាតិ​ខ្មែរ​មួយចំនួន​បានធ្វើ​ការប្តូរឈ្មោះ​ដើម​របស់ខ្លួន​ទៅជា​ឈ្មោះ​លំនាំ​ខ្មែរ ដោយមាន​ព័ស្តុតាង​ជា​ឧទាហរណ៍ ដូចខាងក្រោម ៖

១-​លោក ត្រាន់ មិញ​ហ័ង (Tran Minh Hoang) អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២២១/៨៧៤ ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ប្តូរ​ឈ្មោះ​ថ្មី​ជា ឌី វិសាល (Dy Visal) ។

២-​លោក ប៊ួ​យ ឌឹ​ក​ធ្វៀ​ន (Bui Duc Tuyen) អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២២១/៨៥៣ ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ប្តូរ​ឈ្មោះ​ថ្មី​ជា បូ សុផាត (Bo Sophat) ។​

៣-​លោក ចូ​វ ជុន (Zhou Jun) អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩២១/៦៣៩ ចុះ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ប្តូរ​ឈ្មោះ​ថ្មី​ជា សុខ ហេង (Sok Heng) ។​

៤-​លោក វ៉ាង ឈាវ​លីង (Wang Qiaoling) អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦២១/៦៣៩ ចុះ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ប្តូរ​ឈ្មោះ​ថ្មី​ជា សុខ ចំរើន (Sok Chamroeun) ។​

​អនុលោម​តាម​មាត្រា​២៨ និង​មាត្រា​៣០ នៃ​អនុក្រឹត្យ​លេខ​១១២​អនក្រ​.​បក ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​សញ្ជាតិ បាន​ចែងថា «…​ជនបរទេស​ណា​ដែល​បាន​ចំណាយ​ទុន​ផ្ទាល់ខ្លួន​អនុវត្ត​គម្រោង​វិនិយោគ​ជាក់ស្តែង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី ៤ ០០០ ០០០ ០០០ (​បួន​ប៊ី​លាន​) រៀល​ឡើងទៅ អាចដាក់​ពាក្យស្នើសុំ​ចូល​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម​បាន ។​… ជនបរទេស​ណា​ដែល​បានធ្វើ​អំណោយ​ជា​សាច់ប្រាក់​ដល់​ថវិកាជាតិ ឬ​វិស័យ​មនុស្សធម៌​ចំនួន​ចាប់ពី ១២ ០០០ ០០០ ០០០ (​ដប់​ពីរ​ប៊ី​លាន​) រៀល​ឡើងទៅ អាចដាក់​ពាក្យស្នើសុំ​ចូល​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម​បាន ។​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.