ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ជម្រក​នយោបាយ ! លោក ជា មុនី អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ ស្ម័គ្រចិត្ត​ចូលរួម​សុខ​រួមទុក្ខ​នយោបាយ​ជាមួយ​គណបក្ស ភ្លើងទៀន

ទីបំផុត នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២​នេះ លោក ជា មុនី ដែល​គេ​ស្គាល់​ថា​ជា​អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) និង​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​សព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីឈ្មោះ​នោះបាន​សម្រេចចិត្ត​ធ្វើលិខិត​លាយលក្ខណ៍អក្សរ​សុំចូល​រួមសុខ​រួមទុក្ខ​ជាមួយ​គណបក្ស ភ្លើងទៀន (CandleLight Party) ជា​ផ្លូវការ​ហើយ ។

​ការណ៍​ដែល​លោក ជា មុនី ស្ម័គ្រចិត្ត​សុំចូល​រួមសុខ​រួមទុក្ខ​ជាមួយ​គណបក្ស ភ្លើងទៀន ដោយសារ​រូបលោក​យល់ឃើញថា គណបក្ស ភ្លើងទៀន មានកម្ម​វិធី​នយោបាយ​យកចិត្តទុកដាក់​គិតគូរ​ដល់​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ក្រោម​បាវចនា «​សីលធម៌ សច្ចធម៌ យុត្តិធម៌​» យ៉ាងពិត​ប្រាកដ ។

​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ គណបក្ស ភ្លើងទៀន ក៏បាន​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្សនយោបាយ​ចំនួន​១៦​ផ្សេងទៀត​ក្នុងចំណោម​គណបក្សនយោបាយ​ដែល​បានដាក់​បេក្ខជន​ចួ​ល​រួម​បោះឆ្នោត​សរុប​ចំនួន​១៧ ខណៈ​គណបក្ស ភ្លើងទៀន ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​កត់សម្គាល់​ឃើញថា​ជា​គណបក្សនយោបាយ​មាន​រូបភាព​លេចធ្លោ​លំដាប់​ទី​២​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.