ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

បុគ្គល​ឧកញ៉ា​បាន​ដី​រដ្ឋ​ជា​កម្មសិទ្ធិឯកជន ! រាជរដ្ឋាភិបាល​កាត់​ដី​២២​ហិកតា​នៅ​ក្រុង​កំពង់ឆ្នាំង​ចេញពី​ដី​តំបន់​២​នៃ​បឹង​ទន្លេសាប​ជូន​ឧកញ៉ា ណា​ង សុធី ធ្វើជា​កម្មសិទ្ធិ​

​កាលពីដើមឆ្នាំ​២០២២​កន្លងទៅនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចុះហត្ថលេខា​នៅលើ​អនុក្រឹត្យ​លេខ​១៧​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ សម្រេច​កាត់​ដី​ទំហំ​២២​ហិកតា ស្ថិតនៅ​ក្នុងភូមិ​ផ្សារឆ្នាំង និង​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង និង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចេញពី​ដី​ក្នុង​តំបន់​២​នៃ​បឹង​ទន្លេសាប​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​សារាចរ​ណែនាំ​លេខ​០២​សរ​ណន ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៣​របស់​រាជរដ្ឋាភិបាល និង​ធ្វើ​អនុ​ប​យោ​គជា​ដីឯកជន​របស់​រដ្ឋ​សម្រាប់ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ឧកញ៉ា ណា​ង សុធី សម្រាប់​អភិវឌ្ឍន៍​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​លក់​ជូន​មន្ត្រីរាជការ និង​ប្រជាជន​ក្នុង​ខេត្តកំពង់ឆ្នាំង ។

​មិនទាន់​បានដឹង​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​ឧកញ៉ា ណា​ង សុធី មានភ័ព្វ​សំណាង​ទទួលបាន​ដី​ទំហំ​២២​ហិកតា​ពីរ​ដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន​ស​ម្រា​ប់​អភិវឌ្ឍន៍​លំនៅឋាន​លក់​ជូន​មន្ត្រីរាជការ និង​ប្រជាជន​ក្នុង​ខេត្តកំពង់ឆ្នាំង​នោះ​នៅឡើយ​ទេ ។

​លោក ណា​ង សុធី គឺជា​អ្នកជំនួញ​ដ៏​សកម្ម​មួយរូប​នៅ​កម្ពុជា និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល តំណាង​ឲ្យ​ភាគី​សហព័ន្ធ​និយោជក ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៨/០៤៨ ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០០៨ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.