ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ពេល​សម្រាក​ទៅ​បោះឆ្នោត ! រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត​បាន​ឈប់សម្រាក​០៣​ថ្ងៃ ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥

យោងតាម​ចំណារ​ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​លិខិត​លេខ​៥៨៧/២២​ក​.​ប​/​ខ​.​ល ចុះ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២២​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​យល់ព្រម​ជាគោលការណ៍​ឲ្យ​បងប្អូន​កម្មករ និយោជិត​ឈប់សម្រាក​ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ នា​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ ០១​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត និង​០១​ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត ដោយ​រក្សា​ប្រាក់​ឈ្នួល និង​អត្ត​ប្រយោជន៍​ផ្សេងៗ ដោយ​ស្មារតី​លិខិត​លេខ​៣៧៤​សជណ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​ដោយឡែក នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​០១៩/២២​ក​.​ប​/​សជណ​.​ខ​ល ជម្រាបជូន​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់​ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ អំពី​ពេលវេលា​នៃ​ការឈប់​សម្រាករ​បស់បង​ប្អូន​កម្មករ និយោជិត​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​នេះ​ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.