ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ គឺជាថ្ងៃចាប់ផ្តើមឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (២០២២-២០២៧) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ។
មានគណបក្សនយោបាយចំនួន២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន បានបង្ហាញនូវសកម្មភាពលេចធ្លោជាងគេក្នុងចំណោមគណបក្សនយោបាយចំនួន១៧ចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្នុងការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រនៅរាជធានីភ្នំពេញសម្រាប់ថ្ងៃទី១នេះ ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (២០២២-២០២៧) មានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន ១ ៦៥២ ក្នុងទូទាំង២៥រាជធានី ខេត្ត ។
ក្នុងចំណោមគណបក្សនយោបាយទាំង១៧ដែលបានចុះបញ្ជីចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គឺមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតនាំមុខគេទាំងអស់ ៕