កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហត្ថលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៥២២/៤៩៨ និងព្រះរាជក្រឹត្យលេខនស/រកត/០៥២២/៤៩៩ ត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែងព្រះរាជអាជ្ញាចំនួន០៥នាក់ និងចៅក្រមចំនួន១១នាក់ បម្រើការងារនៅក្នុងស្ថាប័នតុលាការ ដូចខាងក្រោម ៖