ថ្ងៃ ចន្ទ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២២

ឧ​ត្ត​ម​មន្ត្រី​ឡើង​ថ្នាក់​ផ្កាយ ! ចៅហ្វាយ​ខេត្តសៀមរាប ​ដែលមាន​ក្របខ័ណ្ឌ​ដើមជា​ទាហាន​ ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក ( ​ផ្កាយ​៣ ) ហើយ

ឯកឧត្តម ទៀ សីហា ដែលមាន​ក្របខ័ណ្ឌ​ដើម​ជា ​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​ ០១៩៨៦៤ និង​កំពុងកាន់​មុខតំណែង​ជា​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ក្នុង​ក្របខ័ណ្ឌ​ថ្មី​ជា ​ឧ​ត្ត​ម​មន្ត្រី​ នៃ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ ក្រសួងមហាផ្ទៃ​ នោះ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​ស​នី​យ៍​ឯក (​ ផ្កាយ​៣ ) ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​ នស​/​រកត​/០១២២/០២៤ ចុះ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២២ ។

​ឯកឧត្តម ទៀ សីហា ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើត​របស់​ស​ម្តេច​ពិជ័យ​សេនា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មានឈ្មោះ​ដើម​ថា «​ ទៀ ទី​ហា ​» ។

​លោក ទៀ ទី​ហា មាន​ក្របខ័ណ្ឌ​ដើម​ជា ​នាយទាហាន​ នៃ​កងយោធពល​ខេមរភូមិន្ទ​ ក្រសួងការពារជាតិ អត្តលេខ​០១៩៨៦៤ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ ផ្កាយ​១ ) ដោយ​ព្រះរាជក្រឹត្យ​លេខ ​នស​/​រកត​/០៤១១/៣៧៣ ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១១ និង​ប្រមាណ​៣​ឆ្នាំ​ក្រោយមក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទៀ ទី​ហា ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ ផ្កាយ​២ ) ដោយ​ព្រះរាជក្រឹត្យ​លេខ ​នស​/​រកត​/០៤១៤/៤២៦ ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៤ ។

​លើសពីនេះ លោក​ឧ​ត្ត​ម​សេនីយ៍ ទៀ ទី​ហា ក៏បាន​កាន់តំណែង​ជា​ ប្រធាន​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​ក​ម្ពុជា​ ខេត្តសៀមរាប (​ស​.​ស​.​យ​.​ក​.​សរ​) ផងដែរ ខណៈ​ឪពុក​របស់លោក​ កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​ផង អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​ ផង និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ ផង (​ បច្ចុប្បន្ន​ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​) ។

​បន្ទាប់ពី​បាន​ឡើង​ឋានន្តរ​ស័ក្ដិ​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ ផ្កាយ​២ ) ប្រមាណ​២​ឆ្នាំ លោក​ឧ​ត្ត​ម​សេនីយ៍ ទៀ ទី​ហា ក៏​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​របស់​ឪពុក​ខ្លួន​ ដែលជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មាន​ឋានៈ​ស្មើ​អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​ នស​/​រកត​/០៣១៦/២៨៦ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ពោលគឺ​មាន​ឋានៈ​ជា «​ ឯកឧត្តម ​» ។

​ឈានចូល​មកដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៧ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​ ០១៩៨៦៤ ដែល​ធ្លាប់មាន​ឈ្មោះថា «​ ទៀ ទី​ហា​ » ក៏ត្រូវ​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ មក​ឋានន្តរស័ក្តិ​ ឧ​ត្ត​ម​មន្ត្រី​ ថា្នក់​លេខ​៣​ នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ លេចចេញ​ឈ្មោះ​ថ្មី​ថា «​ ទៀ សីហា​ » ដោយ​ព្រះរាជក្រឹត្យ​លេខ​ នស​/​រកត​/០៦១៧/៥១៥ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ និង​នៅ​ថ្ងៃ​ដំណាលគ្នា​នេះដែរ លោក ទៀ សីហា ដែល​ទើប​ប្រែ​ពី​ឈ្មោះ «​ ទៀ ទី​ហា​ » ក៏ត្រូវ​បានតែងតាំង​មុខតំណែង ​ជា​អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​អនុក្រឹត្យ​លេខ​ ៦៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ។​

​រយៈពេល​ជាង​១​ឆ្នាំ​ក្រោយមក​ បន្ទាប់ពី​កាន់តំណែង​ជា​អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ ថ្នាក់​លេខ​៣ ក៏​ទទួលបាន​ការតែងតាំង​ជា​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​ព្រះរាជក្រឹត្យ​លេខ ​នស​/​រកត​/១២១៨/១៣៥៦ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ។​

​សរុបសេចក្តី​មក ទោះបី​បាន​ផ្ទេរ​ពី​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហាន​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ នៃ​កងយោធពល​ខេមរភូមិន្ទ​ ក្រសួងការពារជាតិ មកជា​ឧ​ត្ត​ម​មន្ត្រី​ ថ្នាក់​លេខ​៣ ​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ ក្រសួងមហាផ្ទៃ ដើម្បី​បាន​កាន់​មុខតំណែង​ជា​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ រួចហើយ​ក៏ដោយ ក៏​ឯកឧត្តម ទៀ សីហា អាចមាន​លទ្ធភាព​ឡើង​ឋានន្តរស័ក្តិ​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ( ​ផ្កាយ​៣ ) នៅក្នុង​ក្របខ័ណ្ឌ​ដើម​ យ៉ាង​រលូន ។

​មជ្ឈដ្ឋាន​នានា​ នឹង​បន្ត​រង់ចាំ​តាមដាន​មើល​តទៅ​ទៀតថា តើ​ឯកឧត្តម ទៀ សីហា អាចមាន​លទ្ធភាព​ឡើង​ឋានន្តរស័ក្តិ​ ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ ក្រសួងមហាផ្ទៃ ​ដែលជា​ក្របខ័ណ្ឌ​ថ្មី​បច្ចុប្បន្ន​ដែរ ឬទេ ? ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.