ថ្ងៃ ចន្ទ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២២

​ប្រឡង​ដើម្បី​ផ្តល់នូវ​យុត្តិធម៌ និង​បំបាត់​គំនិត​បក្ខពួកនិយម ! រំលឹក​អំពី​បេក្ខជន​ប្រឡង​ជាប់​ជា​អធិការ និង​អភិបាល​ហិរញ្ញវត្ថុ​ជំនា​ន់ទី​១ កាលពី​ជិត​៣០​ឆ្នាំមុន​

ចាប់តាំងពី​បង្កើត​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ឆ្នាំ​១៩៩៣​មក គឺជា​លើកដំបូង​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) មាន​ឯកឧត្តម សម រង្ស៊ី អតីត​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​ជ្រើសរើស​អធិការ និង​អភិបាល​ហិរញ្ញវត្ថុ​ជំនា​ន់ទី​១ ដោយ​ជ្រើសរើស​បាន​បេក្ខជន​ប្រឡង​ជាប់​ស្ថាពរ​ចំនួន​៥០​នាក់ ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​ប្រមាណ​៦០០​នាក់ ។

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជំនាន់​នោះ​ធ្លាប់បាន​អះអាង​ឲ្យ​ដឹងថា ការប្រឡងប្រជែង​យោងទៅលើ​សមត្ថភាព​ពិតៗ​នៃ​បេក្ខជន​ម្នាក់ៗ ក្នុងន័យ​ដើម្បី​បំបាត់​គំនិត​បក្ខពួកនិយម និង​ដើម្បី​ផ្តល់​យុត្តិធម៌ និង​ភ័ព្វសំណាង​ស្មើៗ​គ្នា​ជំ​ពោះ​បេក្ខជន​ទូទៅ​ទាំងអស់​ដើម្បី​ចូល​បម្រើការ​ជា​បុគ្គលិករាជការ ។​

​លើសពីនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជំនាន់​នោះ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា បេក្ខជន​ដែល​ប្រឡង​ជាប់​ទាំង​៥០​នាក់ នឹងត្រូវ​ទទួល​ការអប់រំ​ហ្វឹកហ្វឺន​នៅក្នុង​ការចេះដឹង​ក្នុង​វិជ្ជាជីវៈ​របស់ខ្លួន​ចំនួន​០៦​ខែ ដែល​មុខវិជ្ជា​សំខាន់ៗ​ទាំងអស់​នឹងត្រូវ​បង្រៀន​ដោយ​សាស្ត្រាចារ្យ និង​ជំនាញការ​ជាន់ខ្ពស់​ខ្មែរ និង​បរទេស ដែល​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្ទាល់ ។

​បច្ចុប្បន្ន ក្នុងចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់​ជា​អធិការ និង​អភិបាល​ហិរញ្ញវត្ថុ​ជំនា​ន់ទី​១​នោះ មាន​មួយចំនួន​បាន និង​កំពុង​កាន់កាប់​មុខតំណែង​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាអាទិ៍ ៖ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម​ឧកញ៉ា​បណ្ឌិត ប៉ែន សំអាត អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​…​។​ល​៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.