កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខានៅលើសេចក្តីសម្រេចមួយលេខ៣០សសរ អនុញ្ញាតឲ្យក្រសួងការពារជាតិដែលមានសម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ជ្រើសរើសពលទាហានថ្មីចំនួន៤០២នាក់ដើម្បីរៀបចំកងកាំជ្រួចការពារដែនអាកាសរយៈកម្ពស់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន ៕