ថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២

​វគ្គ​សែ​រាជវង្ស​ឡើង​ព្រះ​ឋានៈ និង​ព្រះរាជ​តំណែង ! ព្រះអង្គម្ចាស់ និង​ព្រះអង្គម្ចាស់​ក្ស​ត្រី​បី​អង្គ​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រ​

កាលពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥២២/៤៥៧ និង​លេខ​នស​/​រកត​/០៥២២/៤៥៨ ត្រាស់បង្គាប់​ដំឡើង​ឋានៈ និង​តែងតាំង​ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់​ក្ស​ត្រី​ចំនួន​៣​អង្គ​ដែលជា​បច្ឆាញាតិ​នៃ​ព្រះមហាក្សត្រ «​នរោត្តម​» ជាទី​ប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រ រួមមាន ៖

១-​អ្នកអង្គម្ចាស់ នរោត្តម សុធា​ឫទ្ធិ ដែល​គេ​ស្គាល់​ថា​ជា​បុត្រា​ច្បង​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយ​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​ដំឡើង​ឋានៈ​ជា​ព្រះអង្គម្ចាស់ នរោត្តម សុធា​ឫទ្ធិ និង​តែងតាំង​ជាទី​ប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥២២/៤៥៧ ចុះ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២២ ។

២-​ព្រះអង្គម្ចាស់ នរោត្តម ពង្ស​មុនី​ឫទ្ធ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥២២/៤៥៨ ចុះ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២២ ។

៣-​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ពង្ស​សុរិយា ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥២២/៤៥៨ ចុះ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២២ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.