កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៥២២/៤៥៧ និងលេខនស/រកត/០៥២២/៤៥៨ ត្រាស់បង្គាប់ដំឡើងឋានៈ និងតែងតាំងព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីចំនួន៣អង្គដែលជាបច្ឆាញាតិនៃព្រះមហាក្សត្រ «នរោត្តម» ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ រួមមាន ៖
១-អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ដែលគេស្គាល់ថាជាបុត្រាច្បងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា ត្រូវបានដំឡើងឋានៈជាព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និងតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥២២/៤៥៧ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ។
២-ព្រះអង្គម្ចាស់ នរោត្តម ពង្សមុនីឫទ្ធ ត្រូវបានតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥២២/៤៥៨ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ។
៣-ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា ត្រូវបានតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥២២/៤៥៨ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ៕