ថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២

​អតីតកាល​ដ៏​មានន័យ ! រំលឹក​អំពី​វិធានការ​គ្រប់គ្រង​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ (​យានជំនិះ​របស់​រដ្ឋ​) កាលពី​ជិត​៣០​ឆ្នាំមុន​

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ដែលមាន​នាយករដ្ឋមន្ត្រី​ពីរ​ប្លែក​គេ​នៅលើ​ពិភពលោក​នា​អំឡុង​ឆ្នាំ​១៩៩៣​រួចមក (​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឈ្នះឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​សម្តេច ហ៊ុន សែន អតីត​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​នាយករដ្ឋមន្ត្រី​ទី​២) រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បានចេញ​សារាចរ​មួយ​លេខ​១៧​សរ ចុះ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​១៩៩៣ ក្នុង​កម្មវត្ថុ​អំពី​ការងារ​គ្រប់គ្រង​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ (​ពាក់ព័ន្ធ​នឹង​យានជំនិះ​របស់​រដ្ឋ​) មាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ ៖

​វិធានការ​គ្រប់គ្រង​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ (​យានជំនិះ​របស់​រដ្ឋ​) ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​ដាក់ចេញ​នេះ គឺ​តាំងពី​សម័យកាល​ឯកឧត្តម សម រង្ស៊ី អតីតមន្ត្រី​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អតីត​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មកម្ល៉េះ ។

​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មកដល់​បច្ចុប្បន្ននេះ អ្វីៗ​បាន​ផ្លាស់ប្តូរ ឬ​មិន​ដូច​ស្ថានភាព​កាលពី​អំឡុង​ជិត​៣០​ឆ្នាំមុន​នោះឡើយ គឺ​សម្តេច ហ៊ុន សែន ក៏បាន​ឡើង​ងារ​ថ្មី​ជា «​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​» និង​ក៏បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​តែម្នាក់ឯង​ផ្តាច់មុខ​មិន​ទើសមុខទើសមាត់ និង​ទាក់​ដៃ​ទាក់​ជើង​ដូច​នាយករដ្ឋមន្ត្រី​ពីរ ហើយ​ការប្រើប្រាស់​យានជំនិះ​រប​ស់​រដ្ឋ​ក៏មាន​សេរីភាព​ពេញបន្ទុក​ផងដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.