ក្រោយការបង្កើតរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២ដែលមាននាយករដ្ឋមន្ត្រីពីរប្លែកគេនៅលើពិភពលោកនាអំឡុងឆ្នាំ១៩៩៣រួចមក (សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោតជានាយករដ្ឋមន្ត្រីទី១ និងសម្តេច ហ៊ុន សែន អតីតអនុប្រធានគណបក្សប្រជាជនកម្ពុជាជានាយករដ្ឋមន្ត្រីទី២) រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញសារាចរមួយលេខ១៧សរ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងកម្មវត្ថុអំពីការងារគ្រប់គ្រងការពារទ្រព្យសម្បត្តិរដ្ឋ (ពាក់ព័ន្ធនឹងយានជំនិះរបស់រដ្ឋ) មានខ្លឹមសារទាំងស្រុង ដូចតទៅ ៖
វិធានការគ្រប់គ្រងការពារទ្រព្យសម្បត្តិរដ្ឋ (យានជំនិះរបស់រដ្ឋ) ដែលរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានដាក់ចេញនេះ គឺតាំងពីសម័យកាលឯកឧត្តម សម រង្ស៊ី អតីតមន្ត្រីមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកម្ល៉េះ ។
ចាប់តាំងពីឆ្នាំ១៩៩៨មកដល់បច្ចុប្បន្ននេះ អ្វីៗបានផ្លាស់ប្តូរ ឬមិនដូចស្ថានភាពកាលពីអំឡុងជិត៣០ឆ្នាំមុននោះឡើយ គឺសម្តេច ហ៊ុន សែន ក៏បានឡើងងារថ្មីជា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» និងក៏បានក្លាយជានាយករដ្ឋមន្ត្រីតែម្នាក់ឯងផ្តាច់មុខមិនទើសមុខទើសមាត់ និងទាក់ដៃទាក់ជើងដូចនាយករដ្ឋមន្ត្រីពីរ ហើយការប្រើប្រាស់យានជំនិះរបស់រដ្ឋក៏មានសេរីភាពពេញបន្ទុកផងដែរ ៕