ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

ដំណើរ​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ! គ​.​ជ​.​ប ប្រកាស​អំពី​ការចុះឈ្មោះ​បញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ជា​ផ្លូវការ​

នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​លទ្ធផល​ផ្លូវការ​នៃ​ការចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ (២០២២-២០២៧) ដោយបាន​បង្ហាញ​ឲ្យ​ដឹងថា មាន​គណបក្សនយោបាយ​ចំនួន​១៧ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ដែល​ក្នុងនោះ​មាន​គណបក្សនយោបាយ​នាំមុខគេ​ចំនួន​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខជន​សរុប​ចំនួន ២៨ ០០៨​នាក់ (​ស្រី ៧ ២៥៩​នាក់​) សម្រាប់​ឃុំ សង្កាត់​ចំនួន ១ ៦៥២ ទូទាំង​២៥​រាជធានី​-​ខេត្ត និង​គណបក្ស​ភ្លើងទៀន មាន​បេក្ខជន​សរុប​ចំនួន ២៣ ៩៣៩​នាក់ (​ស្រី ៥ ៥៦៤​នាក់​) សម្រាប់​ឃុំ សង្កាត់​ចំនួន ១ ៦២៣ ទូទាំង​២៥​រាជធានី​-​ខេត្ត ។

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ (២០២២-២០២៧) នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ខណៈដំណើរ​ការឃោសនា បោះឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២១ ខែឧសភា រហូតដល់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២២ ។

​គួរបញ្ជាក់​ជូន​ដែរ​ថា គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ​២០២២ មាន​គណបក្សនយោបាយ​ចំនួន​៤៥​បាន​ចុះបញ្ជី​ឈ្មោះ​មាន​សុពលភាព​នៅ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​មានតែ​គណបក្សនយោបាយ​ចំនួន​១៧​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​ខាងមុខនេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.