ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

ប្រិយមិត្ត​ជ្រាប​ដែរឬទេ ? អតីតមន្ត្រី​ការទូត​ជាន់ខ្ពស់​កម្ពុជា​ចំនួន​០៣​នាក់​ដែល​ទទួលបាន​ការកាន់កាប់​មុខតំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​

ក្នុងចំណោម​សមាសភាព​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១០​នាក់​នៃ​គណៈរដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺមាន​ចំនួន​០៣​នាក់ ដែល​ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស គឺ ៖

១-​ឯកឧត្តម ហោ ណាំ ហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម (​ធ្លាប់​បំពេញការងារ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជាប្រចាំ​សាធារណរដ្ឋ​បារាំង ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨) ។

២-​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (​ធ្លាប់​បំពេញការងារ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង​…​ចាប់ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០២) ។ ឯកឧត្តម ប្រាក់ សុខុន មាន​ក្របខ័ណ្ឌ​ដើម​ជា​នាយទាហាន​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០១៧៦ ផងដែរ និង​ក្រោយមក​ក៏ត្រូវ​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ដើម​នេះ​មក​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​ស៊ីវិល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ទទួលបាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៣/០៧៥ ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០០៣ និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៣/០៩៣ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០០៣ ។​

៣-​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​ធ្លាប់​បំពេញការងារ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សហភាព​មី​យ៉ាន់​ម៉ា ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ ដល់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០០៣) ។ ឯកឧត្តម ជា សុផារ៉ា អតីត​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អភិបាលរង​ទី​១ រាជធានី​ភ្នំពេញ ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១៩៩/១៩១ ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​១៩៩៩ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.