ថ្ងៃ សុក្រ ទី ០៧ ខែ តុលា ឆ្នាំ ២០២២

ក្រុមហ៊ុនស្រា​បៀរ Heineken ត្រូវបាន​នាយករដ្ឋមន្ត្រី​សរសើរ​អំពី​ការជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​បង់ពន្ធ​ជូន​រដ្ឋ​ច្រើនជាងគេ​

កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​លិខិត​មួយច្បាប់​ជូន​ចំពោះ​លោក​-​លោកស្រី នាយក​សហគ្រាស ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ឯ​.​ក «Heineken (Cambodia) Co.,Ltd.» ដោយ​សម្តែង​នូវ​ការថ្លែងអំណរគុណ និង​កោតសរសើរ​ដោយស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ​លោក​-​លោកស្រី​នាយក​សហគ្រាស​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការបំពេញ​កាតព្វកិច្ច​បង់ពន្ធដារ​ផ្ទៃក្នុង​ជូន​រដ្ឋ និង​ជា​សហគ្រាស​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុងចំណោម​សហគ្រាស​ដែល​បាន​បង់ពន្ធ​ច្រើនជាងគេ និង​ទទួលបាន​អនុលោមភាព​សារពើពន្ធ​ប្រភេទ​មាស​ក្នុង​ឆ្នាំ​២០២១ ។

​លិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​ទៀតថា «​ការបំពេញ​កាតព្វកិច្ច​បង់ពន្ធ​របស់​សហគ្រាស់​លោក​-​លោកស្រី គឺជា​ការចូលរួមចំណែក​ដែល​មិនអាច​ខ្វះ​បាន​ពី​វិស័យ​ឯកជន​ដែលជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋ និង​ជា​កម្លាំងចលករ​សម្រាប់​ការអភិវឌ្ឍន៍ និង​រីកលូតលាស់​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​កម្ពុជា ។ » ។​

​គួរបញ្ជាក់​ជូន​ថា ស្រា​បៀរ Heineken ដើមឡើយ​ត្រូវបាន​នាំ​ចូលមក​ចែកចាយ​នៅ​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន Attwood Import Export Co.,Ltd.​ដែលមាន​ឧកញ៉ា លីម ឈីវហូរ ជា​អគ្គនាយិកា​ក្រុមហ៊ុន ។ ក្រោយមក ស្រា​បៀរ​នេះ​ក៏​ត្រូវបាន​ផលិត​នៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​ក្រុមហ៊ុន Cambodia Brewery Limited (CBL) ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Heineken (Cambodia) Co.,Ltd. ៕​

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.