យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧកញ៉ា អ៊ូ ឆាយ ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងព្រះរាជត្រាស់បង្គាប់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៣២២/២២២ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ។
លោក អ៊ូ ឆាយ ដែលគេស្គាល់ថា ជាថៅកែក្រុមហ៊ុនចែកចាយឆ្នោតយួន ដែលប្រជាពលរដ្ឋខ្មែរតែងហៅថា (ល្បែងកន្ទុយលេខ) ដ៏ល្បីឈ្មោះនៅកម្ពុជា ធ្លាប់ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៦/២៣៣ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៦ ៕