ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

អំណាចតុលាការ ICJ គ្មាន​ប្រសិទ្ធភាព​អនុវត្ត​លើ​ប្រទេស​មហាអំណាច​ឬ ? រុស្ស៊ី​ច្រានចោល​សេចក្តី​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​សម្រេច​ឲ្យ​បញ្ឈប់​សកម្មភាព​យោធា​នៅ​អ៊ុយ​ក្រែ​ន​

ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២​ម្សិលមិញ​នេះ​ឲ្យ​ដឹងថា រុស្ស៊ី​បានប្រកាស​ច្រានចោល​សេចក្តី​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៃ​អង្គការសហប្រជាជាតិ (ICJ) ដែល​សម្រេច​ឲ្យ​ប្រទេស​រុស្ស៊ី​បញ្ឈប់​សកម្មភាព​យោធា​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ។​

​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជា​តិ (International Court of Justice-ICJ) បានចេញ​សេចក្តី​បង្គាប់​ក្នុង​សំឡេងគាំទ្រ​ចំនួន​១៣​ទល់នឹង​សំឡេង​ជំទាស់​ចំនួន​០២ ដោយ​សម្រេច​ឲ្យ​ប្រទេស​រុស្ស៊ី​ត្រូវតែ​បញ្ឈប់​ប្រតិបត្តិការ​យោធា​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​មក​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន​ជាបន្ទាន់ និង​រុស្ស៊ី​ត្រូវ​ធានា​ឲ្យ​បាន​ថា កម្លាំង​ដទៃ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង ឬ​ទទួលបាន​ការគាំទ្រ​ពី​ទីក្រុង​មូ​ស្គូ (Moscow) ក៏ត្រូវ​បញ្ឈប់​សកម្មភាព​យោធា​ផងដែរ ។

​លោក Dmitry Preskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង (Kremlin) បាន​ថ្លែង​ឲ្យ​ដឹងថា «​យើង​មិនអាច​ទទួលយកបាន​នូវ​ការសម្រេចចិត្ត​របស់​តុលាការ ICJ នេះ​បានទេ ដ្បិត​ភាគី​ទាំងពីរ (​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​) ត្រូវតែ​ឯកភាព​យល់ព្រម​រួមគ្នា​ទៅនឹង​សេចក្តីសម្រេច​មួយ​នេះ​ទើប​អាច​អនុវត្តបាន ។​» ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា មហាអំណាច​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​យោធា​ទន្ទ្រាន​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​អស់​រយៈពេល​ជិត​០១​ខែ​កន្លងមកហើយ បានធ្វើ​ឲ្យ​កម្លាំងយោធា​ទាំងសងខាង និង​ជន​ស៊ីវិល​ស្លាប់ និង​របួស​អស់​ជាច្រើន​នាក់ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ជា​បន្តបន្ទាប់ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.